តើមូលហេតុអ្វីទៅ ដែលបណ្ដាលឲ្យថ្នាក់នាំនៃប្រទេសមីយ៉ានម៉ាអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ានដ៏សំខាន់នេះ?

យោងតាមប្រភពជិតស្និតបានបង្ហើបថា កិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្ដើមដោយគ្មានប្រទេសមីយ៉ាន់ម៉ាចូលរួម បន្ទាប់ពីយោធារបស់ប្រទេសនេះបដិសេធមិនបញ្ជូនអ្នកតំណាងទៅប្រជុំ ក្រោយពេលដែលប្រទេសអាស៊ានធ្លាប់បានដាក់សំណើរស្នើរសុំអ្នកតំណាង ទៅកាន់មីយ៉ាន់ម៉ាមុនកិច្ចប្រជុំរយៈពេល ៣ថ្ងៃ។

ទាំងប្រទេសប្រ៊ុយណេ ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏មិនបាននិយាយអំពីការមិនបង្ហាញខ្លួននៅក្នុងសន្ទុរកថា បើកកិច្ចប្រជុំនិម្មិតកាលពីអង្គារដែរ។

គួររំលឹកថា ប្រទេសអាស៊ានមាន ១០ប្រទេស ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម។ ដោយឡែកប្រទេសមីយ៉ានម៉ាដែលអវត្តមាន នៅក្នុងកិច្ចប្រជុំលើកនេះ បានចូលរួមជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៧ ក្រោមរដ្ឋាភិបាលយោធាពីមុន។ អ្នកកាទូត ២រូប បានបញ្ជាក់ឲ្យដឹងថា ប្រ៊ុយណេដែលជាម្ចាស់ផ្ទះបើកកិច្ចប្រជុំអាស៊ានឆ្នាំនេះ បានអញ្ចើញអ្នកការទូតជើងចាស់ដែលមានឋានៈខ្ពស់បំផុតរបស់ប្រទេសមីយ៉ាន់ម៉ា មកធ្វើជាអ្នកតំណាងដែរ ប៉ុន្ដែអ្នកតំណាងរូបនោះត្រូវបានរារាំងដោយរបបយោធាបច្ចុប្បន្ន។ ជាមួយគ្នាយោធាមីយ៉ាន់ម៉ា បានឆ្លើយតបទៅកាន់ប្រទេសប្រ៊ុយណេថា ខ្លួនអនុញ្ញាតឲ្យតែលោក មីង អ័ង ហល៊ាង ឬ ក៏អ្នកតំណាងថ្នាក់រដ្ឋមន្ត្រី ប៉ុណ្ណោះ អាចទៅចូលរួមក្នុងកិច្ចប្រជុំបាន។ ថ្វីត្បិតតែមានការលើកឡើងយ៉ាងណាក្ដី ក៏កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ នេះត្រូវបានបិទបញ្ចប់ជាស្ថាព័រដោយគ្មានវត្តមានប្រទេសមីយ៉ាន់ម៉ា ដដែល។

គួរដឹងដែរថា កម្ពុជាបានទទួលជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ ២០២២ ខណៈដែលផេកផ្លូវការរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានបង្ហោះថា លោកគឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូតដល់ទៅ ៣ដង៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.