ខេត្តព្រះសីហនុ៖ មានករណីរគ្រោះថ្នាក់ចរាចណ៍មួយបានបង្កឡើងរវាងរថយន្ត និង ម៉ូតូមួយគ្រឿងទៀត បានបុកប៉ះគ្នាយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូទាំង២នាក់រងរបួសធ្ងន់ធ្ងរ រីឯអ្នកបើកបររថយន្តវិញមិនមានរងរបួសនោះឡើយ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៩:៣០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានថា មុនពេលកើតហេតុគាត់ឃើញរថយន្តមួយគ្រឿងម៉ាក REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AX-2018 បើកតាមបណ្តោយផ្លូវ៥០២ (ឆ្នេអូឈើទាល) លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងត្រង់ចំណុចផ្លូវបំបែកទៅកាសុីណូខ្សាច់សរ ស្រាប់តែបុកប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះ សីហនុ 1H-4399 បើកបរក្នុងល្បឿនលឿន ក៏បានទៅបុករថយន្តមួយទំហឹងបណ្តាលឲ្យ បុរសអ្នកបើកបរម៉ូតូទាំង២នាក់ រងរបួសបាក់ជើងទាំងសងខាង ហើយភ្លាមៗនោះក៏ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើផងដែរ ។

បច្ចុប្បន្ន ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការវាលវែងកន្លែងកើតហេតុ បានយកវត្ថុតាងទាំងម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំការដោះស្រាយបន្តតាមនីតិវិធី ៕

Share.