អ្នក​លេង​អ៊ិនធឺណិត​បាន​អង្កេត​ករណី​តារា​សម្ដែង​ល្បី​កូន​ពីរ​ Maggie បាន​ផុស​រូប​នៅ​ប្រទេស​អេស្ប៉ាញ​ តែ​បែរ​ជា​មាន​រូប​ថត​ថត​រូ​ប​ក្នុង​ពិធី​មង្គល​ការ​ក្នុង​ប្រទេស​ថៃ​ ​ជា​ពិសេស​មិន​ពាក់​ម៉ាស​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​តើ​តារា​ស្រី​រូប​នេះ​មក​ដល់​ប្រទេស​ថៃ​វិញ​មិន​ធ្វើ​ចត្តាឡីស័ក​​សិន​ទេ​ឬ?

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា នៅ​លើ​ Twitter មាន​រឿង​ក្ដៅ​និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ផ្ដោត​ការ​ចាប់អារម្មណ៍​ គឺទៅ​លើ​តារា​ស្រី​ Margie Rasi ក្រោយ​មាន​រូប​ភាព​តារា​ស្រី​ប្រចាំ​ប៉ុស្ដិ៍​លេខ​៣​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​និងវីដេអូ​ទៅ​ដើរលេង​នៅ​ប្រទេស​អេស្ប៉ាញ​តាម​រយៈ​ IG ឈ្មោះ​ Margie Rasi។

ប៉ុន្តែ​បែរ​ជា​លេច​ចេញ​រូប​ថត​តារា​ស្រី​រូប​នេះ​បែរ​ជា​លេច​ចេញ​តារា​ស្រី​រូប​នេះ​ស្ថិត​ក្នុង​ពិធី​មង្គលការ​ Hi-So មិត្ត​ភក្ដិ​របស់​តារា​ស្រី​រូប​នេះ​នៅ​ក្នុង​​សណ្ឋាគារ​ The Glass House ដែល​បាន​រៀបចំ​ពិធី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​ ឆ្នាំ​២០២១ កន្លងមក​។​ ក្រៅ​ពី​ចំណុច​នេះ​ក៏​មាន​ករណី​សង្ស័យ​ទៅ​លើ​ករណី​ដែល​ម៉ាក់​ម៉ាក់​រូប​នេះ​មក​ដល់​ប្រទេស​ថៃ​ពេល​ណា​ ហើយ​មាន​បាន​ធ្វើ​ចត្តាឡីស័ក​តាម​គោល​ការ​សុខាភិបាល​ដែរ​ឬ​អត់​?​​

ករណី​ខាង​លើ​នេះ​មាន​សំនួរ​ជា​ច្រើន​បាន​សួរ​នាំ​ចំពោះ​វិធាន​ការណ៍​ការពារ​ក្នុង​ការ​រៀបចំ​ពិធី​មង្គលការ​ក្នុង​ស្ថានភាព​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩​ ព្រោះ​តែ​ហេតុ​ថា​នៅ​ក្នុង​ពិធី​មង្គលការ​ខាង​លើ​នេះភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​មិនមាន​ពាក់​ម៉ាស​ ឬ​ក៏​ធ្វើ​គំលាត​សុវត្ថិភាព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិ​បាល។​ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​នេះ​មាន​សេចក្ដី​រាយការណ៍​ថា​អ្នក​ចូលរួម​ក្នុង​ពិធី​ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​មុន​ចូលរួម​ ក្នុង​នោះ​មាន​បុគ្គល​ល្បី​ៗ​ជា​ច្រើន​ទៅ​ចូលរួម​ដូច​ជា​៖ ​Chompoo Araya ជា​ដើម​។

សូម​បញ្ជាក់​ថា​​អ្នក​ទេសចរណ៍​ដែល​ធ្វើ​ដំំណើរ​ចូល​ប្រទេស​ថៃ​ចាប់​តាំង​​ថ្ងៃ​ទី​១​ខែ​តុលា មុន​ថ្ងៃ​ទី​១​ខែ​ វិច្ឆិកា អ្នក​ដែល​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ចំនួន​៧ថ្ងៃ​សំរាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​៕

Telegram-Troryorng
Share.