ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យរន្ធត់ ដោយម្ចាស់ម៉ូតូម៉ាក Yamaha R15 បានបើកបរលឿនឡើងស្ពាន កាច់ចង្កូតមិនទាន់បានគៀរ និងបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅនិងកន្លែង។ ករណីគ្រោះថ្នាក់នេះ​កើតឡើងនៅម៉ោង ១២: ០០នាទីយថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ស្ថិននៅ លើ (ស្ពានអូរត្រជាក់ចិត្ត) ភូមិ ០៦សង្កាត់លេខ០៤ ក្រុង / ព្រះសីហនុ ។

តាមប្រភពបងប្អូនសាច់ញាតិបានប្រាប់ថា សាកសពឈ្មោះ ហន វណ្ណណែម ភេទប្រុស រស់នៅក្រុងកោះរុង ។ តាមប្រភពដដែលបានបន្តទៀតថា ជនដែលបានស្លាប់កាលនៅរស់គាត់ធ្វើការនៅក្រុមទី៣១ ភូមិ០៣ សង្កាត់លេខ០៣ក្រុង/ខេត្តព្រះសីហនុ ។ ពីក្បាលព្រលប់ពួកគាត់បានជួបជុំគ្នាហូបចុកបន្តិចបន្តួចនៅតាមឆ្នេរ រួចក៍បានប្រាប់ថាគាត់ទៅផ្ទះប្អូនហើយក៍បែកគ្នា មួយសន្ទុះក្រោយមានគេមកប្រាប់ថាមាន   ម៉ូតូដួលក៍បានមកឃើញគាត់បានស្លាប់បាត់ទៅហើយ ។

ក្រោយពីកើតហេតុមន្ត្រីចរាចរណ៍ផ្លូវគោគមកដល់ក៍វាស់វែង ហើយយកម៉ូតូទៅរក្សាទុកនៅការិយាល័យរងចាំសាចញ្ញាតិទៅទទួល ឯសាកសពរថយន្ដពេទ្យយកទៅវត្តដើម្បីរងចាំសញ្ញាតិធ្វើបុណ្យតាមប្រពៃណី៕

Share.