លោក ឃាន គឹម​លាង​ មាន​អាយុ​ ៤១ឆ្នាំ​ នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នេះ​ បាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​ អម​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ និង​តិកតុក​ ឈ្មោះ​ ភី សម័យ​ (ភេទស្រី​) និងបក្សពួកពីបទ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ លោក​ ឃាន គឹមលាង​ បាន​លើក​អង្គ​ហេតុ​នៃ​ដំណើរ​ដើម​ទង​សាច់​រឿង​ខ្លះ​ៗ​ថា​៖ «កាល​ពី​ថ្ងៃ​ទី​ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ម្ចាស់​គណនី​ហ្វេសប៊ុក​ និង​តិកតុក (ភី សម័យ) និង​បក្ស​ពួក​ខ្លួន​បាន​ធ្វើ​ការ​ Live ដោយ​យក​ស្បង់​ចីពរ​របស់​ព្រះ​សង្ឃ​មក​ស្លៀក​ដណ្ដប់​បែប​ព្រះ​ពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ​ ហើយ​បាន​នាំ​គ្នា​រាំ​ញាក់​ ដែល​ធ្វើឱ្យ​មនុស្ស​ម្នា​យ៉ាង​ច្រើន​រិះគន់​ចំពោះ​ទង្វើ​បែបនេះ​ និង​ប៉ះពាល់​ដល់​ពុទ្ធសាសនិកជន​ បាត់​បង់​ជំនឿ​លើ​ព្រះ​ពុទ្ធសាសនា​»។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ដែរ​ បុរស​ដែល​មាន​អាស័យដ្ឋាន​ នៅ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏​បាន​សំណូម​ពរ​ដោយ​ស្នើរ​សុំ​ព្រះរាជ​អាជ្ញា​ ជួយ​រក​យុត្តិធម៌​ និង​ផ្ដន្ទាទោស​ម្ចាស់​គណនី​ហ្វេសប៊ុក​ និង​តិកតុក​ ភី សម័យ​ ព្រម​ទាំង​បក្សពួក​ ទៅ​តាម​នីតិវិធី​។

លោក ឃាន គឹមលាង បានលើកអង្គហេតុនៃដំណើររឿងខ្លះៗថា កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុក និង តិកតុក និងបក្សពួក បានធ្វើការ Live (វីដេអូផ្សាយផ្ទាល់)​ ដោយយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ ហើយបាននាំគ្នារាំញ៉ាក់ ដែលធ្វើឱ្យមនុស្សម្នាយ៉ាងច្រើនរិះគន់ចំពោះទង្វើបែបនេះ និងប៉ះពាល់ដល់ពុទ្ធសាសនិកជន បាត់បង់ជំនឿលើព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ លោក ឃាន គឹមលាង បានស្នើសុំ ព្រះរាជអាជ្ញា ជួយរកយុត្តិធម៌ និងផ្ដន្ទាទោសម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ភី សម័យ ព្រមទាំងបក្សពួក ទៅតាមនីតិវិធី។

គួរដឹង​ដែរ​ថា​​​ ម្ចាស់​គណនី ភី សម័យ ​ដែល​រង​នូវ​ការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​នារី​វ័យ​ក្មេង​ដ៏​ស្រស់​សោភា​រូប​នេះ​ បាន​ចេញ​វីដេអូ​រាំ​ជាមួយ​បុរស​ម្នាក់​ លាប​មុខ​ជា​ខ្មោច​ ពាក់​កងដៃ​កង​ជើង​ គ្រង​ស្បង់​ដូច​ជា​សង្ឃ​ ហើយ​លោត​រាំគ្រលែង ទៅ​តាម​តន្ត្រី​ញាក់​កន្ត្រាក់​អារម្មណ៍​នោះ​​ បាន​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​​ភ្លាម​ៗ​បន្ទាប់​ពី​រង​ការ​រិះគន់​ ពី​សំណាក់​មហាជន ​និង ​ព្រះតេជព្រះគុណ ហាក់ សៀងហៃ៕

សូមចុច​អាន ជ្រើម Halloween តារាខ្មែរតែងខ្លួនសង្ឃតារាថៃតែងខ្លួនព្រះពុទ្ធ រងព្រនង់ពីតុលាការ​ហ្វេសប៊ុក​!

Telegram-Troryorng
Share.