ក្រុមបាល់ទាត់ វិសាខា ទទួលបាន៣ពិន្ទុបន្ថែមក្រោយឈ្នះក្រុមបាល់ទាត់ អង្គរថាយហ្គឺរ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន អេស.អ.យូរ នៃក្របខណ្ឌ Metfone Cambodian League 2021 ក្រោយក្រសែលភ្នែកអ្នកគាំទ្រ ២០០០ពាន់នាក់ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា សប្តាហ៍ទី១៥។

២គ្រាប់របស់ក្រុមភ្ញៀវវិសាខា សម្រេចដោយខ្សែប្រយុទ្ធ Marcus Haber នៅនាទី៣០, ៧២ ខណ:ក្រុមម្ចាស់ផ្ទះថាយហ្គឺរ វាយបក១គ្រាប់វិញដោយកីឡាករ ឡុង ភារ៉ាត នៅនាទី៣៤ ហើយលទ្ធផល ២-១ នេះរក្សាររហូតដល់ចប់ការប្រកួត។

លទ្ធផល

ខ្សែប្រយុទ្ធ Marcus Haber សញ្ជាតិកាណាដារបស់វិសាខា បន្ថែមគ្រាប់បាល់ចំនួន២គ្រាប់ទៀតកើនឡើងបាន១៧គ្រាប់ តាមពីក្រោយខ្សែប្រយុទ្ធ Marcio Oliveira សញ្ជាតិប្រេសុីលរបស់ណាហ្គាវើល ដែលមាន២០គ្រាប់។

ខ្សែប្រយុទ្ធ Marcus Haber

បច្ចុប្បន្នក្លិបវិសាខា ឡើងទៅឈរចំណាត់ថ្នាក់លេខ២ មាន៣៨ពិន្ទុ ពីការលេងចំនួន១៧ប្រកួត ឈ្នះ១១ ស្មើ៥ និងចាញ់១ តាមពីក្រោយក្លិបភ្នំពេញក្រោន ចំនួន២ពិន្ទុ រីឯក្លិបអង្គរថាយហ្គឺរ បន្តឈរលេខ៥ មាន២៧ពិន្ទុ ពីការលេងចំនួន១៧ប្រកួត ឈ្នះ៨ ស្មើ៣ និងចាញ់៦ តែប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់
Telegram-Troryorng

Share.