កំពង់ធំ៖ លោក សៅវណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិការឆ្នាំ២០២១ បានប្រើវិធានការក្ដៅ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបដកបង្គោលរបងហ៊ុព័ទ្ធយកដីព្រៃរក្សាទុករបស់ផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ នៅចំនុចក្រោយស្នាក់ការថ្នាលបណ្ដុះកូនឈើកែងបឹង ក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជនល្មើសបានលួចកាប់រានដីព្រៃរក្សាទុក ហើយបោះរបងហ៊ុព័ំទ្ធដោយលួសបន្លាចំនួន២ហិច តាយកធ្វើជាកម្មសិទ្ធិ។​

ក្នុងការចុះបង្រ្កាបដកបង្គោលរបងដោយមានកម្លាំងចូលរួម មានកម្លាំងមន្ត្រីររដ្នបាលព្រៃឈើ៩នាក់ កម្លាំងសឹករង ៧នាក់ អាជ្ញាធរឃុំមានរិទ្ធ២នាក់ នគរបាល ឃុំមានរិទ្ធ១នាក់ CF១១នាក់ សរុប៣០នាក់ ជាលទ្ធផល ដកបង្គោលក្រាក់បានចំនួន១២៥ដើម និងលួសបន្លាប្រវែង៦៥០ម៉ែត្រ។


តាមប្រភពព័ត៌មានពីលោក ស្រី សៀប មេឃុំមានរិទ្ធ បានអោយដឹងថា ជនល្មើសបានហៅពលរដ្ឋអោយចូលទៅកាប់ព្រៃកដោយធ្វើសកម្មភាពលួច កាប់នៅពេលយប់ ។ លោកបន្ថែមទៀតថានៅពេលដែលកាប់ព្រៃលោកបានឮសូរសំឡេងប្រាវៗ ហើយលោកក៏បានរាយការណ៍ទៅផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីអោយចុះមកអន្តរាគមន៍ឃាត់ចាប់ តែបែរជាជនល្មើសទាំងនោះដឹងខ្លួនរត់បាត់ស្រម៉ោលអស់ រហូដល់ពេលបច្ចុប្បន្នជនល្មើ សបានធ្វើរបងហ៊ុព័ទ្ធលួសបន្លាថែមទៀត ការធ្វើរបងនេះក្នុងរយៈពេលកន្លះខែមុនតែប៉ុណ្ណោះ។

លោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បានផ្ដល់បទសម្ភាសថា ដីថ្នាល់បណ្ដុះកូនឈើរបស់រដ្នជាថ្នាល់បណ្ដុះកូនឈើគ្រប់គ្រងដោ យផ្នែករដ្នបាលព្រៃឈើតាំងពីឆ្នាំ២០០៨មកម្លេះ ដែលមានចំនួន៥ហិចតាត្រូវបានជនល្មើសលួចកាប់រានអស់២ហិចតាទៅហើយ ដូច្នេះកម្លាំងចំរុះរបស់យើងសំរេចចិត្តចុះមកដក់បង្គោលនេះជៀសវាងការកាប់រានបន្ដទៀត។

លោកបន្តទៀតថា ការលួចធ្វើសកម្មភាពរបស់ជនខិលខូច បានធ្វើសកម្មភាពនៅពេលយប់ហើយការធ្វើកម្មភាពនេះ បានកេណ្ឌពលរដ្ឋមកលួចកាប់ហើយធ្វើរបងនិងដាក់លួសបន្លាថែមទៀត! ក្នុងរយៈពេលដែលជនល្មើសធ្វើសកម្មភាពកាប់រានដីព្រៃរបស់ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់នេះ លោកបានដាក់កម្លាំងឃ្លាំមើល ប៉ុន្តែមិនបានជោគជ័យដោយសារមានអ្នករាយការណ៍អាចនិយាយថាជនបង្កប់ឬក៏មនុស្សរនុកក្នុង ផ្សំគំនិតអោយលួចកាប់ដូច្នេះយើងមានគោលការណ៍ស៊ើបអង្កេត ស្រាវជ្រាវរហូតមកដល់ពេលនេះ យើងកំណត់មុខសញ្ញាឃើញខ្លះៗហើយ រួចនិងបន្តចាប់ជនល្មើសនោះ មកផ្ដន្ទាទោសតាមច្បាប់៕

Share.