នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបាន ផ្ញើសារជូនជនរួមជាតិថែរក្សាសុខភាព ពិសេសយកចិត្តទឹកដាក់ការពារជំងឺកូវីដ១៩ ក្នុងពេល អាកាសធាតុចុះត្រជាក់មកដល់។

ក្នុងនោះសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យថែទាំង សមាជិកគ្រួសារ ដែលជា មនុស្ស ចាស់និង បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចំពោះសុខភាព របស់ មនុស្សចាស់ដែលគ្មានទីពឹង តាមរយៈការផ្តល់នូវសម្ភារៈចាំបាច់ ដូចជាមុង ភួយ ដើម្បីឲ្យ ពួកគាត់មានភាពកក់ក្តៅក្នុងរដូវរងា។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយ ផ្ញើជូនជនរួមជាតិពាក់ព័ន្ធការថែរក្សាសុខភាព ពិសេសជំងឺកូវីដ១៩ ក្នុងពេលអាកាសធាតុចុះត្រជាក់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចក៏បានអំពាវនាវដល់ចៅអធិការវត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះ លោកយាយជីតាជី ដែលបានទៅសុំសីល៍ នៅតាមទីវត្តអារាម ធ្វើឲ្យយ៉ាងណាផ្តល់ ភាពកក់ក្តៅឲ្យពួកគាត់ តាមរយៈការផ្តល់ជាភួយ ជាមុង ក្នុងរដូវត្រជាក់នេះ។ ចំពោះ ព្រះសង្ឃ ដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផងដែរ៕

Share.