តាម​រយៈ​ភាពយន្ត​ «Now we are breaking Up» ​បាន​ជួយ​ឲ្យ​ Song Hye Kyo ​និង​ Jang Ki Yong ​ក្លាយ​ជា​គូសម្ដែង​ដែល​មហាជន​ផ្ដោត​ក្រសែ​ភ្នែក​ជា​ពិសេស​​។ ថ្មីៗនេះ​ឈុត​ឆាក​ស្នេហា​លើ​គ្រែ​ដែល​កើត​មាន​តាំង​ពី​ភាគ​ដំបូង​ក្នុង​សាច់​រឿង​ ​កាន់​តែ​ធ្វើ​ឲ្យ​ដៃ​គូ​ក្នុង​សាច់​រឿង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​។​ ជាង​នោះ​ទៀត​ សកម្មភាព​និង​ទង្វើ​ស្និទ្ធស្នាល​ក្រៅឆាក​របស់​ដៃ​គូ​ទាំងពីរ​នេះ​កាន់​តែ​ធ្វើ​ឲ្យ​សាធារណជន​ ​កើត​សំនួរ​ពេញ​ក្បាល​ថា​ តើ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ជា​អ្វី​ឲ្យ​ប្រាកដ​?​ ​ចុះ​អតីត​ស្វាមី​របស់​តារា​ស្រី​រូប​នេះ​វិញ​គិត​បែប​ណា​ដែរ​?​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ អតីត​ស្វាមី​តារា​សម្ដែង​ល្បី​ Song Jong Ki​ ក៏​បាន​បញ្ចេញ​សកម្មភាព​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ ​ទាក់​ទាញ​បាន​នូវ​ការ​ចាប់​អារម្មណ៍​ពី​ហ្វេន​ខ្លាំង​ដូច​គ្នា​ ដោយ​ការ​ផុស​នូវ​អត្ថបទ​ភាពយន្ត​រឿង​ភាគ​ថ្មី​ដែល​លោក​ទទួល​សម្ដែង​ ​ក្រោយ​បញ្ចប់​ដោយ​ជោគជ័យ​ភាពយន្ត​បែប ​ម៉ាហ្វៀ​ដ៏​ជោគជ័យ​ ​«Vincenzo»​។

តាមរយៈ​រូបភាព​ខាងលើ ​មហាជន​ទាញ​បាន​នូវ​ការ​សន្និដ្ឋាន​មួយ​ថា​ តារា​រូបនេះ​កំពុង​តែ​ព្យាយាម​ចូល​តួ​ក្នុង​សាច់​រឿង​ថ្មី​របស់​ខ្លួន​ ​គ្មាន​ពេល​ទំនេរ​មក​គិត​ពី​ព័ត៌មាន​ចចាម​អារ៉ាម​រឿងរ៉ាវ​ស្នេហា​ប្រុស​និង​ស្រី​របស់​អតីត​ភរិយា​ ​Song Hye Kyo ​នោះ​ឡើយ​៕

Telegram-Troryorng
Share.