ផ្ទះឈើប្រក់ស័ង្កសី3ខ្នងបានរងការខូចខាតក្លាយជាផេះផង់ក្នុងករណីគ្រោះអគ្គិភ័យយ៉ាង  សន្ធោសន្ធៅបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

លោកវរសេនីយ៍ឯកព្រហ្ម យ៉ននាយការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យ ឆាបឆេះនេះបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ហើយបានឆាប់ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ៤×6ម៉ែត្រ អស់ចំនួន 3 ខ្នងផ្ទះ និងសម្ភារៈមួយចំនួនហើយមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងផ្សេងទៀតឡើយ។

ករណីគ្រោះអគ្គិភ័យនេះមិនបណ្តាលឲ្យមានអ្នករបួសឬបាត់បង់ជីវិតនោះទេ។

 ក្នុងហេតុការណ៍នោះមានរថយន្ត មកពីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញមានចំនួន15គ្រឿងប្រើប្រាស់ទឹកអស់ 15 រថយន្ត ស្មើ នឹង 75 ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះបាន កើតឡើងនៅយប់ថ្ងៃទី 22 ខែវិច្ឆិកាឆ្នាំ 2021នៅចំនុចផ្លូវ រថភ្លើង ភូមិ 2 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះអគ្គិភ័យ។ មុននឹងចាកចេញពីផ្ទះសូមពិនិត្យមើលចរន្តអគ្គិសនីក្នុងផ្ទះ ទៀន ធូប និងរបស់របរផ្សេងៗដែលអាចឆាបឆេះ ទុកដាក់ឱ្យបានល្អជៀសវាងករណីគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។

អត្ថបទ៖សុខលី

Share.