បេក្ខជនប្រឡងជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ មានបេក្ខជនជាប់សរុបប្រមាណជា​​៩៧% សម្រាប់​សម័យប្រឡង​បាក់ឌីប្លូម​ ថ្ងៃទី​១៥ វិច្ឆិកា ២០២១​កន្លង​ទៅ។​

យោងតាមសេចក្ដីជូនដំណឹង​របស់​ក្រសួ​ងប់រំ​ ចុះថ្ងៃទី២៣ វិច្ឆិកា បាន​ឲ្យដឹងថា ការប្រឡងសញ្ញាបត មធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា ២០២១ មានមណ្ឌលប្រឡងសរុប ១ ៧១៧ មណ្ឌល និងបន្ទប់ សរុប ៧ ០៦៧ បន្ទប់។ បេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥៤ ៨៩៩ នាក់ ស្រី ៨៣ ៨២៣ នាក់ បេក្ខជនបាន មកប្រឡងសរុប ១៤៥ ៦៦៨ នាក់ ស្រី ៧៩ ០៥៦ នាក់ និងបេក្ខជនអវត្តមានសរុប ៩២០២ នាក់ ស្មើនឹង ៦៣១% ស្រី ៤ ៧២៦ នាក់ ស្មើនឹង ៥៩៧%។ បេក្ខជនប្រឡងជាប់សរុប ១៤១ ០៥៦ នាក់ ស្មើនឹង ៩៥,៩៧% ស្រី ៧៧ ៤៩៥ ស្មើនឹង ៩៧,២៩%

នៅក្នុងសេចក្ដីជូនដំណឹងបាន​បន្ដទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ កន្លងទៅនេះ បានប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល គណៈអភិបាលរាជធានី ខេត្ត ក៏ដូចជាការខិតខំប្រឹងប្រែង និងការដឹកនាំ ផ្ទាល់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនាយក នាយិកាគ្រឹះស្ថានសិក្សានីមួយៗ ទាំងការរៀបចំយន្តការ រដ្ឋបាល បច្ចេកទេស សន្តិសុខ សុវត្ថិភាព និងសុខភាព ព្រមទាំងការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគ និង គណៈកម្មការនានា ប្រកបដោយភាពម៉ត់ចត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមទាំងការចូលរួមអនុវត្តបានល្អនូវ បទប្បញ្ញត្តិ និងកម្រិតវិន័យពីសំណាក់បេក្ខជនប្រឡង៕

Share.