ផ្ទុយ​ពី​អ្វី​ដែល​លោក​ Wang Xiaofei ស្វាមី​របស់​ Barbie Hsu ហៅ​ សាន់ឆាយ​ បាន​បដិសេធ​ចំពោះ​ដំណឹង​លែងលះ​ដោយអះអាង​ថា​ស្នេហា​អ្នក​ទាំងពីរ​នៅ​តែ​ផ្អែមល្ហែម​ ប៉ុន្តែ​ក្រុមហ៊ុន​​ដែល​គ្រប់​គ្រង​លើ​តារា​ស្រី​រូប​នេះ​បែរជា​ចេញ​មក​ប្រកាស​​ពីការ​ចែក​ផ្លូវ​គ្នា​របស់​គូស្នេហ៍​ដែល​រៀប​អាពាហ៍ពិពាហ៍​រយៈ​ពេល​១០​ឆ្នាំ​នេះ​ទៅវិញ​។

តារា​សញ្ជាតិ​ចិន​តៃវ៉ាន់​​អ្នក​នាង​ Barbie Hsu ហៅសាន់ឆាយ កាល​ពី​ថ្ងៃ​ចន្ទ​ទី​២២ ខែ​វិច្ឆិកា បាន​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​និង​ស្វាមី​​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ Wang Xiaofei រួច​រាល់​ជា​ស្ថាពរ​ហើយ​។

អ្នក​ទាំង​ពីរ​បាន​ជួប​ត្រឹម​៤​ដង​ប៉ុណ្ណោះ​មុន​នឹង​សម្រេច​ចិត្ត​រៀប​អាពាហ៍អាពាហ៍​កាល​ពី​ឆ្នាំ​២០១១ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ CNA គូស្នេហ៍​ទទួល​បាន​កូន​ស្រី​ម្នាក់​ និង​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍​។

យោង​តាម​មិត្ត​ភក្ដិ​របស់​សាន់​ឆាយ​ បាន​ឱ្យ​​សារ​ព័ត៌មាន​ Apple Daily ដឹងថា​ការ​ដែល​មិត្ត​របស់​ខ្លួន​សម្រេច​ចិត្ត​លែងលះ​ស្វាមី​របស់​ខ្លួន​​ដោយ​សារ​មូលហេតុ​ចំនួន​៣​សំខាន់​ៗ​៖

១. អ្នក​ទាំង​ពីរ​មាន​គំនិត​​និង​ការ​គិត​ខុស​គ្នា​ ដោយ​សារ​តែ​ការ​ធំធាត់​និង​ការ​ចិញ្ចឹម​បីបាច់​ពី​គ្រួសារ​ផ្សេង​គ្នា​
២. សាន់ឆាយ រស់​នៅ​ក្នុង​កោះតៃវ៉ាន់​ ប៉ុន្តែ​អតីត​ស្វាមី​របស់​អ្នក​នាង​ Wang Xioafei តែងតែ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដី​គោក​ ដែល​ធ្វើ​ឱ្យ​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​
៣. ចុងក្រោយ​ លោក​ Wang តែងតែ​បង្ហោះ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​នយោបាយ​ ដោយ​​អតីត​ស្វាមី​សាន់​ឆាយ​តែង​តែ​​រិះគន់​ទៅ​លើ​កោះ​តៃវ៉ាន់​ ដែល​បណ្ដាល​ឱ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​​ពាក្យ​សម្ដី​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​លើក​ច្រើន​សារ​។

Telegram-Troryorng
Share.