ជម្លោះរវាងក្រុមអ្នករត់ម៉ូតូកង់បីរបស់សមាគមន៍IDEA និងក្រុមសមាគមន៍កង់បី សន្តិភាព រឿងដណ្តើមម៉ូយដឹកបានឈានដល់ការប្រមូលកម្លាំងរៀងៗខ្លួនរហូតដល់ ជិត៤០គ្រឿង ផ្អើលអ្នកដំណើរតាមដងផ្លូវ សមត្ថកិច្ចទៅសម្របសម្រួល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅច្រកចូលបុរីរំចេក ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ  ម៉ូតូកង់បី ខាងសមាគមន៍ សន្តិភាព ឈប់ចតនៅកន្លែងខាងលើ ធ្វើជាទីចំណតឈប់រង់ចាំចាប់ម៉ូយ ស្រាប់តែមានម៉ូតូកង់បី ខាងសមាគមន៍ IDEA មកចាប់ម៉ូយ នៅតំបន់របស់ខ្លួន ទើបកើតជាទំនាស់សម្តី ដៀមដាម ឌឺដងដាក់គ្នា រហូតកើតជាទំនាស់សម្តី ឈានរហូតដល់លើកគ្នា ប្រវាយប្រតប់ មួយប្រ៉ាវ លើកគ្នាទាំងក្រុម ប្រមាណជាង៤០គ្រឿង ប្រមូលផ្តុំណាត់ឈ្លោះ ផ្អើលភ័យអស់ប្រជាពលរដ្ឋ អ្នកដំណើរ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ។

ក្រោយមកសមត្ថកិច្ចបាននាំ ក្រុមអ្នករត់ម៉ូតូកង់៣ទាំង២ក្រុមទៅប៉ូស្តិ៍នគរបាលដើម្បី ដោះស្រាយឈានទៅបញ្ចប់វិវាទ ជៀសវាងប្រមូលផ្តុំ ឈ្លោះប្រកែកគ្នាតាមដងផ្លូវ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.