នៅ​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២២១ មហាជន​អ្នកគាំទ្រ​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​មែនទែន ចំពោះ​ការ​តែង​កាយ​របស់​សិល្បៈ​នារី២ដួង លើកយក​សម័យ​លង្វែក​មក​បង្ហាញជូន​អ្នកគាំទ្រ។ មិនមែន​ត្រឹម​បង្ហាញ​ភាពស្រស់ស្អាត និង​ពូកែ​តុបតែង​ខ្លួន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​ទង្វើ​នេះ ត្រូវបាន​មហាជន​យល់ឃើញថា ជាការ​លើកស្ទួយ និង​ជំរុញ​ការការពារ​ពី​សម្លៀកបំពាក់ ទំនៀម​ទំលាប់ ប្រពៃណី និង​វប្បធម៌​បុរាណ​ខ្មែរ។

អ្នកនាង ពេជ្រ សោភា មួយរយៈ​ចុងក្រោយ​នេះ ដូចជា​សកម្ម​ខ្លាំង​មែនទែន ក្នុងការ​លូកដៃ​ជាមួយ​ក្រុមការងារ នាំយក​ឈុត​បុរាណ​ខ្មែរ​មក​បង្ហាញ​មហាជន​អ្នកគាំទ្រ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផេ​ករ​បស់​អ្នកនាង​ផ្ទាល់។ មើលទៅ​ដូច​ខុសប្លែក​ពី​ច្រើន​ឆ្នាំមុន ដែល​អ្នកនាង​តែងតែ​បញ្ចេញ​បទ​ចម្រៀង​បែប​យុវវ័យ រាំសប្បាយ។ ថ្ងៃនេះ អ្នកនាង​បាន​បង្ហោះ​រូបភាព​ជាច្រើន និង​បញ្ជាក់​ខ្លឹមសារ​រៀបរាប់ថា ៖ « ស្រី​ខ្មែរ​ក្រុង​លង្វែក កូនចៅ​សុំ​ថត​តាម មើលទៅ​រូបភាព ពេញ​ដោយ​សេរីភាព​ផ្លូវចិត្ត ហូល​ដែល​នាង​ខ្ញុំ ស្លៀក​មាន អាយុកាល ១០ឆ្នាំ​ហើយ #សុំ​បងប្អូន​ខ្មែរ​កុំ​ប្រកាន់»។

ងាក​មក​បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី Miss Universe Cambodia 2021 នៅក្នុង​ថ្ងៃនេះ ក៏បាន​បង្ហាញ​ពី​ឈុត​បុរាណ​ខ្មែរ​ក្នុងសម័យ​លង្វែក​ដូចគ្នា។ បវរកញ្ញា​រូបនេះ មិន​ត្រឹម​ទ្រង់គ្រឿង​ស្អាត​សោភា​នោះទេ ថែមទាំង​លើក​សម្រស់​ឈុត​ឱ្យ​កាន់តែ​ទាក់ភ្នែក​មហាជន​ថែមទៀត តាមរយៈ​ទម្រង់​មុខ​នារី​ខ្មែរ​របស់​កញ្ញា។ សព្វថ្ងៃ​កញ្ញា ងិន ម៉ា​រ៉ា​ឌី កំពុងតែ​ត្រៀមខ្លួន​យ៉ាងសកម្ម​ដើម្បី​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Universe International 2021 នា​ប្រទេស​អ៊ីស្រាអែល​នាង​ពេលឆាប់ៗខាងមុខ​នេះហើយ។

សូម​ជម្រាប​បន្ថែម សិល្បៈ​នារី​ទាំង ២ដួង​ខាងលើនេះ សុទ្ធតែ​នាំយក​ហូល​បុរាណ​ខ្មែរ និង​ប្រភេទ​ស្បៃ​ខ្វែង មក​តែង​កាយ​ជា​នារី​សម័យ​លង្វែក បង្ហាញជូន​អ្នកគាំទ្រ៕

Share.