នៅថ្ងៃទី៦ខែឧសភានេះ អ្នកជំងឺកូវីដ១៩ដែលមានជាសះស្បើយមានចំនួនច្រើនជាងករណី ឆ្លងថ្មី។
យោងតាមក្រសួងសុខាភិបាល មានអ្នកជំងឺកូវីដ១៩រហូតដល់៧៣៩នាក់បានសះជាឡើងវិញ និងមានអ្នកឆ្លងថ្មីចំនួន៦៥០នាក់។ ក្នុងនោះក៏មានអ្នកជំងឺ៤នាក់បន្ថែមទៀតបានបាត់បង់ជីវិត។
គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៦២១នាក់ ជាសះស្បើយ ៦៨៤៣នាក់ និងមានអ្នកបាត់បង់ជីវិត១១៤នាក់៕
