អតីត​តារា​សម្ដែង​ល្បី​ អ្នក​នាង​ សារ៉ាយ សក្កណា ដែល​បាន​រៀបការ​ហើយ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ បាន​​ធ្វើ​ដំណើរ​ត្រលប់​មក​ដល់​ស្រុក​កំណើត​មាតុ​ប្រទេ​ស​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​ការ​មក​​លើក​នេះ​ គឺ​មាន​គោល​ដៅ​មក Surprised ម្ដាយ មិនមាន​គោលដៅ​អ្វី​ជា​ពិសេស​នោះ​ទេ នេះ​បើ​យោង​តាម​ការ​ឆ្លើយ​តប​របស់​អ្នក​នាង​ប្រាប់​មក​កាន់​សារ​ព័ត៌មាន​ត្រយង​។ ប៉ុន្តែ​បើ​ទោះ​ជា​សាមី​ខ្លួន​ពោល​ថា​មិនមាន​ផែនការ​អ្វី​ពិសេស​ក្ដី​ តាម​ការ​សង្កេត​ឃើញ​ថា​អ្នកម្ដាយ​កូន​ពីរ​រូប​នេះ​ហាក់​កំពុង​ត្រូវ​ប៉ាន់​សំរុក​ថត​បង្ហាញ​ម៉ូដ​ឈុត​រៀបការ​បែបប្រពៃណី​ជាតិ​ឱ្យ​សំអាង​ការ​​ក្នុង​ស្រុក​ជា​ច្រើន​។

យោង​តាម​ការ​ឆ្លងឆ្លើយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ត្រយង អ្នក​នាង​សារ៉ាយ សក្កណា​ បាន​ឱ្យ​ដឹង​ថា​គោល​បំណង​មក​ស្រុក​ខ្មែរ​លើក​នេះ​ គឺ​មិនមាន​អ្វី​ជា​ពិសេស​នោះ​ទេ​ ព្រោះ​ដំបូង​ឡើយ​អ្នក​នាង​គ្រាន់​តែ​មាន​បំណង​មក​ Surprised ម្ដាយ​ និង​ស្នាក់​នៅ​​ប្រទេស​កម្ពុជា​​ចំនួន​២ ទៅ​៣ខែ​ ប៉ុណ្ណោះ​ តែ​ពេល​មក​ដល់​ស្រុក​ខ្មែរ ទើប​ដឹង​ថា​​មាន​រៀបចំ​ការ​ប្អូន​នៅ​ខែ​មករា​​ ដូច្នេះ​អ្នក​នាង​នឹង​ចូលរួម​ក្នុង​ពិធី​មង្គល​ការ​នោះ​តែម្ដង​។

ថ្វី​ត្បិត​តែ​អ្នក​នាង សារ៉ាយ សក្កណា បញ្ជាក់​ប្រាប់​ខាង​សារព័ត៌មាន​ត្រយង​ថា​អ្នក​នាង មក​លេង​ស្រុក​កំណើតនិង​មក​សួរសុខទុក្ខ​អ្នក​មាន​គុណ​ក្ដី​ ប៉ុន្តែ​​​បើ​មើល​តាម​ការ​ចែក​រំលែក​របស់​អ្នកនាង​នៅ​លើ​ផេក​ផ្ទាល់​ខ្លួន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​អ្នក​នាង​កំពុង​តែ​មាន​ហាងឆេង​ ត្រូវ​ប៉ាន់​មាន​សំអាង​ការ​ក្នុង​ស្រុក​ជា​ច្រើន​បាន​ជ្រើសរើស​អ្នក​នាង​ឱ្យ​ថត​ផ្សព្វផ្សាយ​ម៉ូដ​​សំលៀក​បំពាក់​បុរាណ​ឱ្យ​សំអាង​ការ​របស់​ខ្លួន​ ដោយ​សារតែ​អ្នក​នាង​ជា​នារី​ខ្មែរ​មាន​សំបុរ​ស្រអែម​ស័ក្ដិសម​នឹង​ឈុត​ប្រពៃណី​ ពេល​ស្លៀក​លើ​ខ្លួន​មើល​ទៅ​លេច​ធ្លោ​និង​ស្អាត​ទាក់ទាញ​បាន​នូវ​ការ​ចាប់​អារម្មណ៍​​​យ៉ាង​ច្រើន​ពី​មហាជន​៕​

Telegram-Troryorng

Share.