ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុង ឦសាន បង្កើនល្បឿន ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
-សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C
-សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
-អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
-សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
-សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
-ក្នុងនោះខេត្តមណ្ឌលគិរី, ខេត្តរតនគីរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាអាចចុះដល់ ១៥°C។

៣៖ តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
-សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
– អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។

ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្លាក់ ចុះនៃសីតុណ្ហភាពត្រជាក់នេះ៕

Share.