សិង្ហបុរី៖ អ្នកដំណើរមកពីប្រទេសថៃ,កម្ពុជា,ហ្វីជី,ម៉ាល់ឌីវ,ស្រីលង្កា និងទួរគី អាចធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយមិនចាំបាច់ធ្វើច​ត្តា​ឡី​ស័ក នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសសិង្ហបុរី (CAAS) បាននិយាយកាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា។

សម្រាប់ការប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2020 នឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខណ:ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បត្តិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១។

ក្រុមម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយ ម៉ាឡេសុី,ឥណ្ឌូណេស៊ី,ឡាវ និង វៀតណាម៖
– ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមជម្រើសជាតិកម្ពុជា ជួប ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។
– ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ជួប ក្រុមជម្រើសជាតិកម្ពុជា នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។
– ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជម្រើសជាតិកម្ពុជា ជួប ក្រុមជម្រើសជាតិឡាវ នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។
– ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ក្រុមជម្រើសជាតិវៀតណាម ជួប ក្រុមជម្រើសជាតិកម្ពុជា នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។

Telegram-Troryorng
Share.