ខេត្តស្ទឹងត្រែង៖ មនុស្សុប្រុសស្រី០៤នាក់ស្លាប់នៅនិងកន្លែងកើតហេតុ រីឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ​ ក្នុងករណីរថយន្តហ៊ីយ៉ាន់ដាយ បុកគោយន្តកែច្នៃពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩និង០០នាទីយប់ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៨ ក្នុងភូមិរវែស ក្នុង ឃុំ រយ៉ ស្រុកកោះញ៉ែក ខេត្តស្ទឹងត្រែង ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលហេតុគេឃើញរថយន្តបិតឃ្លុបជិតម៉ាកហ៊ី យ៉ាន់ដាយពណ៌ស មួយគ្រឿងពាក់ស្លាកលេខ2BN-7214 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៧៨ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿ ន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែបានរេចង្កូតទៅបុកជាមួយនិងគោយន្តកែឆ្នៃសម្រាប់បោកស្រូវពីក្រោយពេញទំហឹង បណ្ដា លឲ្យមានមនុស្សប្រុសស្រីនៅលើគោយន្តចំនួន០៤នាក់ត្រូវបានបាត់បង់ជីវិតភ្លាមៗ រីឯម្នាក់ទៀតរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ចំណែកអ្នកបើកបររថយន្តបង្កបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។

ចំពោះជនរងគ្រោះទាំង៥នាក់នោះ សមត្ថកិច្ចនៅមិនទាន់ស្គា ល់អត្ដសញ្ញាណនៅឡើយទេ។ ចំណែករថយន្តបង្កសមត្ថកិច្ច កុំពុងស្រាវជ្រាវនឹងស្វែ ងរកតាមរយះស្លាកលេខរថយន្ត ដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប់៕

សូមទស្សនាវីដេអូខាងក្រោម៖

Share.