ផ្លូវមួយចំនួន​ក្នុងក្រុងសៀមរាប​នឹងធ្វើការបិទ ដើម្បីស្ថាបនា សាងសង់​ រៀបចំអ៊ុតកៅស៊ូ។ ម៉្លោះហើយ​រដ្ឋបាលខេត្តសៀមរាប​បាន​ជូនដំណឹង​ដល់សាធារណជន​ឲ្យមានការវាងផ្លូវ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

តាមសេចក្ដីជូនដំណឹង​ ការបិទផ្លូវមួយចំនួន​នឹងធ្វើ​ឡើង​ពីថ្ងៃទី​៣០វិច្ឆិកា ឆ្នាំ​២០២១ ដែលស្ថិត​នៅលើផ្លូវក្នុងក្រុងសៀមរាប​ ដូចខាងក្រោម៖

  • ១-ចាប់ពីផ្លូវ ៣០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវសាលឌីហ្គោល
  • ២-ចាប់ពីស្តុបសណ្ឋាគារសុខាអង្គរ ឆ្ពោះទៅវង្វង់មូលជ័យវរ័ន្មទី៧
  • ៣-ចាប់ពីស្ពានវត្តព្រះព្រហ្មរ័ត្ន ឆ្ពោះទៅកាន់ផ្សារចាស់

រដ្ឋបាលខេត្តសៀមរាប​បាន​ប្រាប់​ទៀតថា ជៀសវាងការកកស្ទះចរាចរណ៍សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរដោយបញ្ចៀសនូវផ្លូវខាងលើ ដោយប្រើប្រាស់ខ្សែផ្លូវផ្សេងជំនួស។

រដ្ឋបាលខេត្តក៏សូមការយោគយល់ខ្ពស់ចំពោះការបិទផ្លូវនេះ ដើម្បីក្រុមការងារធ្វើការចាក់កៅស៊ូឱ្យបានទាន់ពេលវេលាតាមផែនការដែលបានកំណត់៕

Share.