បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការ ជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបាន ក្រោយពីសង្ស័យថាបានស.ម្លាប់ប្រពន្ធ នៅក្រុងសៀមរាប រួចរត់គេចខ្លួន មកភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច រង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យមានឈ្មោះ ធួ ក ឈាត អាយុ ៤៣ ឆ្នាំ មានមុខ របរ រត់ម៉ូតូកង់បី។ ចំណែក ប្រពន្ធដែលស្លា.ប់មានឈ្មោះ សូ ច ន្ធី ភេទ ស្រី អាយុប្រហែល៤០ឆ្នាំស្នាក់នៅក្បែរ ផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ជនរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់ដោយមានស្នាមអារក។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានសារភាពថា ហេតុការណ៍ឃាតកម្មនេះគឺកើតឡើង ដោយសារតែរឿងប្រចណ្ឌ។

ក្រោយការចាប់ខ្លួន កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ជនសង្ស័យ ទៅឲ្យកម្លាំងនគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕

Share.