នាយករដ្ឋមន្ត្រីកម្ពុជានៃថ្ងៃនេះបានបញ្ចេញប្រតិកម្មខ្លាំងៗចំពោះឧត្តមសេនីយ៍វៀតណាម១រូប និងជាអនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិវៀតណាមដែលបានលើកឡើងថា ជំងឺកូវីដ-១៩បាន ហូរចូលទៅ ក្នុងប្រទេសវៀតណាមដូចជាទឹកទន្លេមេគង្គ។

សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ការថ្លែងបែបនោះគឺជាការប្រមាថចំពោះប្រជាជនកម្ពុជា។

យ៉ាងណាក៏ដោយ សម្តេចអះអាងថា ដោយសារការប្រមាថនោះហើយទើបធ្វើឲ្យសម្តេចខិតខំ ប្រឹងធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នៅកម្ពុជាបានរហូតដល់ជិត៨៩ ភាគរយនាពេលនេះ.

ការថ្លែងរបស់សម្តេចតេជោនេះបានធ្វើឡើងនៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ដែលស្ថិតនៅក្នុងខេត្តព្រៃវែងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០២១នេះ៕

Share.