ការធ្វើដំណើរចេញ ចូល ឆ្លងកាត់ ខេត្តព្រៃវែងធម្មតា តែតម្រូវឲ្យអនុវត្ត៣កុំ ៣ការពារ។ ទន្ទឹមនឹងនេះ អ្នកធ្លាប់រស់នៅតំបន់ក្រហម តំបន់កំពុងផ្ទុះ ឬបងប្អូនរោគសញ្ញាគួរឲ្យសង្ស័យ អាជ្ញាធរនិងយកបងប្អូនធ្វើចត្តាឡីស័ក១៤ថ្ងៃ និងពិនិត្យសំណាក។ នេះជាការលើកឡើងរបស ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។

កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋបាលខេត្តមួយចំនួន ដែលដាក់ចេញវិធានការតឹងរឹងពីការធ្វើដំណើរ ឲ្យសម្រួលវិធានការធ្វើដំណើរឆ្លងកាត់ធម្មតា ដោយលើកលែងតែករណីសង្ស័យ ត្រូវមានការត្រួតពិនិត្យឲ្យបានម៉ត់ចត់។

Share.