ម្ចាស់ជើងឯក UCL ៦សម័យកាល Bayern Munich ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Allianz Arena របស់​ខ្លួន​ទទួល​ក្រុមអ្នកមានបុណ្យ Barcelona របស់​អេស្ប៉ាញ ក្នុង​វគ្គ​ជម្រុះ​ពូល B នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2021–22 UEFA Champions League នៅ ​វេលា​ម៉ោង​​៣​រំលង​អាធ្រាត្រ​យប់ថ្ងៃព្រហស្បត្តិ៍ ទី​០៨ ខែធ្នូ ឆ្នាំ​២០២១។

តារាងចំណាត់ថ្នាក់ពូល E៖
១. Bayern Munich មាន១៥ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះទាំងអស់
២. Barcelona មាន៧ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់២
៣. Benfica មាន៥ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់២
៤. Dynamo Kyiv មាន១ពិន្ទុ ពីការលេង៥ប្រកួត មិនដែលឈ្នះ ស្មើ១ និងចាញ់៤។

ត្រួសៗអំពីករណី Barcelona អាចឡើងបានមានដូចជា ៖
១. ប្រកួតឈ្នះ Bayern Munich នឹងបានឡើង
២. បើសិន Benfica ប្រកួតចាញ់ Dynamo Kyiv នោះ Barcelona ទោះប្រកួតចាញ់ Bayern Munich ក៏បានឡើងទៅ វគ្គបន្ត
៣. បើសិន Barcelona ស្មើជាមួយ Bayern ហើយ Benfica ស្មើជាមួយ Dynamo នោះ Barcelona ក៏អាចឡើងទៅ កាន់វគ្គ១៦ក្រុមចុងក្រោយ។

គួរបញ្ជាក់ឲ្យដឹងថាកាលពីជើងទី១ Bayern Munich បានយកឈ្នះ Barcelona ក្នុងលទ្ធផល ៣-០ នៅ កីឡាដ្ឋាន Camp Nou ស៊ុតបញ្ចូលទីដោយកីឡាករ Müller និង Lewandowski ២គ្រាប់ម្នាក់ឯង៕

Telegram-Troryorng
Share.