កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ម្សិលមិញ​នេះ​ អ្នក​គាំទ្រ​គ្រប់​គ្នា​សុទ្ធតែ​បាន​ឃើញ​ហើយ​ថា​ បវរកញ្ញា​មក​ពី​ប្រទេស​ឥណ្ឌា​កញ្ញា​ Harnazz Sandhu គឺជា​ម្ចាស់​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​ នៅ​ ក្នុង​ការ​ប្រឡង​បវរកញ្ញា​ចក្រវាឡ​លើក​ទី​៧០​ នា​ប្រទេស​អ៊ីស្រាអែល​។ យ៉ាង​ណា​មិញ​ បវរកញ្ញា សិង្ហបុរី ហ្វីលីពីន និង វៀតណាម ​ដែល​ជា​ប្រទេស​​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ជាប់​ចូល​ដល់​វគ្គ​ Top16 នៅ​ ក្នុង​កម្មវិធី​ប្រកួត។ ក្នុង​ចំណោម​ប្រទេសអាស៊ាន​ទាំង​៣​ខាង​លើ​នេះ មាន​ប្រទេស​អាស៊ាន​មួយ​ ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ដំបូង​សម្រាប់​ជាតិ​ ដោយសារ​​បវរកញ្ញា​ប្រទេស​នេះ​ បាន​ជាប់​ចូល​ដល់​វគ្គ​ Top16 ក្រោយ​រង់ចាំ​អស់​រយៈ​ពេល​ ៣៤​ឆ្នាំ​។

យោង​តាម​សារព័ត៌មាន​ straitstimes បាន​ផ្សាយ​ថា​ ប្រជាជន​​សិង្ហបុរី​បាន​រង់ចាំ​អស់​រយៈ​ពេល​យ៉ាង​យូរ​ពោល​គឺ​៣៤​ឆ្នាំ​ទម្រាំ​បវរកញ្ញាទីពីរ​​របស់​ខ្លួន​អាច​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​សម្រស់​កម្រិត​អន្តរជាតិ​ Miss Universe 2021 បន្ទាប់​ពីបវរកញ្ញា​​​ទីមួយ​ Marion Nicole Teo ធ្វើ​បាន​សម្រេច​កាល​ពី​ឆ្នាំ​១៩៨៧​ ខណៈ​ដែល​កាល​ណោះ​សិង្ហបុរី​គឺជា​ម្ចាស់​ផ្ទះ​រៀបចំ​​កម្មវិធី​ប្រកួត​។

បវរកញ្ញា​ចក្រវាឡ​តំណាង​ប្រទេស​សិង្ហបុរី​កញ្ញា​​ Nandita Banna វ័យ​២១​ឆ្នាំ​ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជូន​ប្រទេស​ជាតិ​នៅ​ ក្នុង​កម្មវិធី​ប្រកួត​ Miss Universe លើក​ទី​៧០​ នា​ទីក្រុង​ Eilat ប្រទេស​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣ ខែ​ធ្នូ តាម​រយៈ​ការ​ឆ្លង​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ឬ​វគ្គ​១៦​នាក់​ចុង​ក្រោយ​។

កញ្ញា​ Nandita គឺជា​និស្សិត​ឆ្នាំ​ទី៣​នៃ​វិទ្យាស្ថាន​ Raffles Institution សិក្សា​ជំនាញ​ចំនួន​ ​២ គឺ​ គ្រប់​គ្រង​ពាណិជ្ជកម្ម​ និង​វិភាគ​ពាណិជ្ជកម្ម​។ នារី​ដែល​មានកម្ពស់ ​១.៧៦​រូប​នេះ គឺជា​នារី​ម៉ូដែល​តាំង​ពី​ឆ្នាំ​២០១៧ មកម្ល៉េះ​។ កញ្ញា​រូប​នេះ​ធ្លាប់​ទុក​សក់​ខ្លី​កាល​ពី​កញ្ញា​មាន​អាយុ​ន៥​ឆ្នាំ​ ចំពោះ​ម៉ូដ​សក់​ខ្លី​បច្ចុប្បន្ន​នេះ​គឺជា​សក់​ខ្លី​ជាង​គេ​ដែល​កញ្ញាធ្លាប់​កាត់​​។ ម៉ូដ​សក់​ខ្លី​​នេះ​កើត​ឡើង​ដោយសារ​តែ​ក្រុម​ការងារ​ Miss Universe Singapore យល់​ឃើញ​ថា​សម្រស់​កញ្ញា​ត្រូវ​បាន​បិទបាំង​ដោយ​សារ​តែ​សក់ និង​ម្យ៉ាង​ទៀត​គឺ​ជា​ការ​កាត់​ម៉ូដ​បែប​ Fashion ដែល​កាន់​តែ​ធ្វើ​ឱ្យ​បុគ្គលិក​លក្ខណៈកញ្ញា​លេចធ្លោ​ឡើង​។

ខាង​ក្រោម​នេះ​គឺជា​បញ្ជី​បេក្ខភាព​ បវរកញ្ញា​ ទាំង​១៦​ រូប​ដែល​ជាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Top16 ៖

  • Miss France Clémence Botino (បវរកញ្ញា​ ប្រទេស​បារាំង​)
  • Miss Colombia Valeria Maria Ayos Bossa (បវរកញ្ញា​ ប្រទេសកូឡុំប៊ី​)
  • Miss Singapore Nandita Banna (បវរកញ្ញា​ ប្រទេស​សិង្ហបុរី​)
  • Miss Panama Brenda Smith Lezama (បវរកញ្ញា​ ប្រទេស​ប៉ាណាម៉ា)
  • Miss Puerto Rico Michelle Marie Colón Ramírez (បវរកញ្ញា​ ប្រទេស​ព័រ​តូរីកូ​)
  • Miss Bahamas Chantel O’Brian (បវរកញ្ញា ប្រទេស​ប៉ាហាម៉ា)
  • Miss Japan Juri Watanabe (បវរកញ្ញា ប្រទេស​ជប៉ុន)
  • Miss Great Britain Emma Collingridge (បវរកញ្ញា​ ចក្រភព​អង់គ្លេស​)
  • Miss United States Elle Smith (បវរកញ្ញា ​សហរដ្ឋអាមេរិក)​
  • Miss India Harnaaz Sandhu (បវរកញ្ញា ​ឥណ្ឌា)
  • Miss Vietnam Nguyen Huynh Kim Duyen (បវរកញ្ញា​ វៀតណាម​ ជាប់​តាម​រយៈ​ការ​បោះឆ្នោត​ពី​ហ្វេន​)
  • Miss Aruba Thessaly Zimmerman (បវរកញ្ញា​ ប្រទេស​ Aruba)
  • Miss Paraguay Nadia Ferreira (បវរកញ្ញា​ ប្រទេស​ប៉ារ៉ាហ្កាយ​)
  • Miss Philippines Beatrice Luigi Gomez (បវរកញ្ញា ​ប្រទេស​ហ្វីលីពីន)​
  • Miss Venezuela Luiseth Emiliana Materán Bolaño (បវរកញ្ញា​ ប្រទេស​វេណេស៊ុយអេឡា​​)​
  • Miss South Africa Lalela Lali Mswane (បវរកញ្ញា​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​)
Telegram-Troryorng
Share.