នៅពេលថ្មីៗនេះ តារាចម្រៀង​រ៉េ​ប​មានឈ្មោះ​ល្បី​ប្រចាំ​ផលិតកម្ម​បារមី វណ្ណដា (Vann Da) បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ខ្លួន ។ រូបភាព​ទាំងអស់នោះ ត្រូវបាន​អ្នកគាំទ្រ​មើលឃើញថា វណ្ណដា បានបង្ហាញ​កាយវិការ​ស្និទ​ស្នាល​ជាមួយ​តួ​ស្រី​ម្នាក់​ទម្រង់​មុខ​កូនកាត់​ខ្មែរ​បរទេស។

រូបរាង​សង្ហា​របស់​តារា​ប្រុស​នេះ មិន​ត្រឹមតែ​ទាក់ទាញ​ភ្នែក​ហ្វេ​ន​ឡើយ តែ​ហ្វេ​ន​អ្នកគាំទ្រ​បែប​ជា​ចាប់អារម្មណ៍​មើលឃើញថា ទង្វើ​ឱប​ស្និទ្ធស្នាល​ជាមួយ​នារី​នៅក្នុង​រូបនោះ សង្ស័យ​តែមាន​ទំនាក់ទំនង​អ្វី​ជាពិសេស​ក្រៅ​សិល្បៈ​ជាក់​ជាមិនខាន។

ការពិតទៅ តួ​ស្រី​ដែល​បាន​ថត​កៀក​កិត​ជាមួយ វណ្ណដា ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ខ្មែរ​កូនកាត់​បរទេស នាង​តែងតែ​បង្ហាញ​សកម្មភាព​ថត​ម៉ូ​ឌែ​ល និង​ហ្វេ​សសិន ព្រមទាំង​ចូលរួម​សកម្មភាព​សប្បុរ​ធម៌​ជាដើម​នៅលើ​បណ្ដាញ​សង្គម។ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង គឺមាន​ឈ្មោះថា Marianne Clais ហើយ​នាង​បាន​បង្ហាញមុខ​លើកដំបូង​ក្នុង​បទ​ចម្រៀង​ជាមួយ វណ្ណដា «CATCH ME IF YOU CAN » ជា​តួឯក​ស្រី​តែម្ដង។ យ៉ាងណាមិញ គេ​បានដឹងថា រូបភាពថ្មីៗដែល វណ្ណដា ទើបតែ​បង្ហោះ​នេះ គឺ​គ្រាន់តែ​ជាការ​ប្រ​ម៉ូដ​ផលិតផល​តែប៉ុណ្ណោះ ប៉ុន្ដែ​អ្នកគាំទ្រ និង​ស្រឡាញ់ វណ្ណា បែរជា​ងាក​មក​ច្រណែន​នឹង​តួ​ស្រី​នេះ ហើយ Comment សម្ដីធ្ងន់ៗទំនង​ដូចជា មិន​ពេញចិត្ត​កាយវិការ​កៀក​កិត​របស់​អ្នក​ទាំងពីរ ហើយ​រាល់ Comment ក៏ស្ដែង​ពី​អារម្មណ៍​របស់​ហ្វេ​ន​ដូច​ដំ​បេះដូងឱ្យ​ប្រះ​ដូច​កែវ​បែក។

ហ្វេ​ន​ខ្លះ​បាន​ចូលទៅ Comment ប្រាប់​ទៅ វណ្ណដា ទាំង​គ្រាំគ្រា​ថា «បងស្រី​ជួយ​ដក​ដៃ​ចេញ​បន្តិច​ទៅ​បង» «ចំហាយ ច្រណែន​ចេញមកភាយ» «រួច​មិច​ក្បត់​អូន​ចឹ​ង» «ហេតុអ្វី​បង​ក្បត់​អូន?» «ចាប់​អី​ក៏​ចាប់​ម្លេះ » «ប្ដី​ហា​ម៉េច​ធ្វើ​ចឹ​ង​ដាក់​អូន »និង​មាន​ខ្លះទៀត​និយាយថា «ម្នាក់​ស្រី​ហ្នឹង​ជាណា​គេ​ប្រាប់​ញុំ​ភ្លាម»។ មើលទៅ Comment របស់​ហ្វេនៗ ដូចជា​ដាក់បន្ទុក​ទៅលើ វណ្ណដា ខ្លាំងដែលកំពុង​ធ្វើបាប​បេះដូង​ហ្វេ​ននារីៗតែម្ដង៕

Telegram-Troryorng
Share.