ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ បាលខេត្ត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង បានចេញល្បាតតាមភូមិសាស្រ្តស្មុកស្មាញ ស្ថិតនៅចំណុច ពយយាយ ម៉ៅ ភូមិ កោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានឃាត់ខ្លួនមុខសញ្ញាចែកចាយនឹងរក្សាទុកគ្រឿងញៀនចំនួន ០១នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ ។

ជនសង្ស័យមានឈ្មោះ ឈឿន ចិន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាម ពណ៍សថ្លា សង្ស័យសារធាតុញៀន ០១កញ្ចប់ ថងសម្រាប់វិចខ្ចប់លក់មួយថង់ ទូរសព្ទ័ ចំនួន ០២ គ្រឿង កូនកាំបិត ០១ ដែកកាប់ ០១ កាបូបលុយ ចំនួន ០២ ។

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕

Share.