នៅថ្ងៃទី ២៥ ខែធ្នូ ជារៀងរាល់ឆ្នាំគេតែប្រារព្ធពិធីបុណ្យ Christmas ជាការជួបជុំគ្រួសារនាបំណាច់ឆ្នាំ ដើម្បីអបអរសាទរ ទទួលភាពសប្បាយរីករាយ ហើយមានជូនកាដូទៅ មនុស្សពិសេសរៀងៗខ្លួន ព្រមទាំងតុបតែងខ្លួនបែបប្លែកៗផងដែរ។


ក្នុងនោះដែរ តាមរយៈរូបថតជាច្រើនសន្លឹក តារាស្រីប៉ុន្មានរូបនោះ បន្ថែមភាពទាក់ទាញ និងបង្អួតសម្រស់លេចធ្លោមួយបែបម្នាក់ ក្នុងឈុតអាវរងាចម្រុះពណ៌ និងពាក់មួក និងបូពណ៌ក្រហម ស៊ីទៅនឹងពិធីChristmas គ្រាប់គ្នាតែម្ដង។ យ៉ាងណាមិញ ចង់ដឹងថា​ឆ្នាំ២០២១នេះ មានតារាណាខ្លះតែងខ្លួនស្អាតដើម្បីត្រៀមអបអរពិធីបុណ្យ Christmas តោះ! មកមើលទាំងអស់គ្នា។

សុគន្ធ នីសា

ដួង ម៉ានិច្ច និង ថៃ អតិជាតិបុត្រ

គង់ ចាន់ស្រីមុំ និងគ្រួសារ

មាន សូនីតា

រ៉េត ស៊ូហ្សាណា

ហ៊ិន ចាន់និរ៍ត្ន

រឿន ណាត

វ៉ាន់ នីឡា

គួរជម្រាបបន្ថែមថា នៅក្នុងពិធីបុណ្យ Christmas តាមក្រុមហ៊ុន ភ្ជោជនីយដ្ឋាន សណ្ឋាន ផ្សារទំនើប គេតែងតែមានការរៀបចំតុបតែងស្អាតៗ ជាពិសេសគឺដើមគ្រីស្ដម៉ាស ។ ដើមគ្រីស្តម៉ាស (Christmas tree) គឺជារបស់ដែលគេនឹកឃើញដល់មុនគេក្នុងពិធីបុណ្យនេះ ដើឈើនេះ ត្រូវបានគេប្រើវាជាសញ្ញានៃជីវិត ហើយគេក៏ឱ្យឈ្មោះវាថាជាដើមឈើឋានសួគ៌។ មួយវិញទៀត លោកតាសាន់តាក្លូស Santa Claus ឬ Pere Noel ក៏ជានិមិត្តសញ្ញានៃបុណ្យគ្រឹស្តម៉ាសផងដែរ។ មានក្មេងៗជាច្រើនទន្ទឹងរងចាំកាដូផ្សេងៗពីលោកតាណូអែល។ ដូច្នេះការតុបតែងផ្ទះ ពិតជាចាំបាច់ណាស់ក្នុងគ្រួសារនីមួយៗ ព្រោះគេគិតថាការមកដល់នៃសាន់តាក្លូស នឹងនាំមកនូវពរជ័យតាមរយៈអំណោយនានាដែលទទួលបាន ជាពិសេសកុមារៗ៕

Telegram-Troryorng
Share.