យោង​តាម​សារព័ត៌មាន Shefinds បាន​ផ្សាយ​ថា​ Justin Bieber បាន​ឈ្នះ​ក្ដី​​នារី​ចំនួន​២​រូប​ដែល​បាន​ចោទ​ប្រកាន់​លោក​ថា​បាន​ប្រព្រឹត្តិ​អំពើ​អនាចារ​លើ​ពួក​នាង​កាល​ពី​ឆ្នាំ ​២០១៤ ដោយ​ករណី​នេះ​​ដោះ​ស្រាយ​គ្នា​ជា​លក្ខណៈ​ឯកជន​។ តាមដឹង​​ហេតុផល​ដ៏​សំខាន់​មួយ​​ដែល​តម្រូវ​ឱ្យ​រឿង​នេះ​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​គ្នា​ជា​សម្ងាត់​ នោះ​ ព្រោះ​តែ​អតីត​មិត្ត​ស្រី​របស់​តារា​ចម្រៀង​កាណាដា ​វ័យ ​២៧​ឆ្នាំ​ កញ្ញា​ Selena Gomez គឺជា​កូន​សោរ​សំខាន់ដែល​ជួយ​ឱ្យ​រឿង​ក្ដី​នេះ​​អាច​បញ្ចប់​ដោយ​រលូន​​។

Justin និង Selena កាល​នៅ​ត្រូវរ៉ូវ​គ្នា

Justin Bieber បច្ចុប្បន្ន​បាន​រៀបការ​ជាមួយ​នឹង​តារា​ម៉ូដែល​វ័យ​ ២៥ គឺ​អ្នក​នាង​ Hailey Bieber។ តារា​ចម្រៀង​រុប​នេះ​បាន​ប្ដឹង​នារីពីរ​នាក់​ម្នាក់​ទាមទារ​ជំងឺ​ផ្លូវ​ចិត្ត​ចំនួន​២០​លាន​ដុល្លារ​ (ម្នាក់​១០​លាន​ដុល្លារ​) ទៅ​លើ​ករណី​ដែល​ពួក​នាង​ចោទប្រកាន់​គ្មាន​មូលហេតុ​និង​ព្យាយាម​បង្ខូច​​ឈ្មោះ​ដោយ​បង្កើត​ពាក្យ​កុហកថា​លោក​បាន​ប្រព្រឹត្តិ​អំពើ​បំពាន​លើ​រូប​រាង​កាយ​ពួក​នាង​។ ប៉ុន្តែ​ដោយ​សារ​បាន​តារា​សម្ដែង​វ័យ​ ២៩​ឆ្នាំ​ កញ្ញា​ Selena តួ​ឯក​ស្រី​រឿង​ «Murders in the Building» មក​ធ្វើ​ជា​សាក្សី​បញ្ជាក់​ការ​ពិត​ពី​ទីតាំង​និង​ពេល​វេលា​ដែល​កើត​រឿង​នោះ​ Justin នោ​ជាមួយ​ខ្លួន​ ទើប​ធ្វើ​ឱ្យ​រឿង​ក្ដី​ត្រូវ​បាន​ដោះ​ស្រាយ​ ប៉ុន្តែ​ដោះ​ស្រាយ​ជា​លក្ខណៈ​ឯក​ជន​ស្ងាត់​។

រំលឹក​ឡើងវិញ​ នៅ​ក្នុង​បណ្ដឹង​ដំបូង​ស្ត្រី​ម្នាក់​ឈ្មោះ​ Jane Doe ឬ​ Danielle បាន​ប្រកាស​ថា​ Justin បាន​បំពាន​លើ​រាងកាយ​នាង​នៅ​ក្នុង​សណ្ឋាគារ​ Four Seasons កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ក្រោយ​ពេល​កម្មវិធី​ប្រគំ​តន្ត្រី​ SXSW។ យ៉ាង​​ណា​មិញ​ Justin និង ក្រុម​ការងារ​អាច​បញ្ជាក់​ការ​ពិត​ថា​លោក​មិន​បាន​នៅ​ក្នុង​សណ្ឋាគារ​នោះ​ពេញ​មួយ​យប់​ ដោយ​ Justin និង​ Sel បាន​ស្នាក់នៅ Airbnb។

ក្រោយ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២១ ចៅក្រម Terry Green បាន​សម្រេច​ឱ្យ​រឿង​ក្ដី​នេះ​ដោះស្រាយ​បែប​ឯកជន​ព្រោះ​តែ​មាន​ឈ្មោះ​តារា​ស្រី Selena ចូល​ទៅ​ក្នុង​នោះ​ដែរ​។

Justin និង Hailey

នៅ​ក្នុង​ការប្រកាស​សេចក្ដី​ពាក្យ​បណ្ដឹង​មួយ​ផ្សេង​ទៀត​ដែល​ចោទ​ប្រកាន់​ដោយ​ Khadidja ឬ​ហៅ​ខ្លី​ៗ​ថា​ Kadi បាន​ចោទប្រកាន់​ម្ចាស់​បទ​ «Yummy» បាន​បំពាន​លើ​រាងកាយ​នាង​នៅ​សណ្ឋាគារ​ Langham កាល​ពី​វេលា​ម៉ោង​២​អធ្រាត នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥។ ថ្វី​ត្បិត​តែ​ bieber បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នោះ​មែន​ប៉ុន្តែ​លោក​បាន​ចូលរួម Met Gala After Party រហូត​ដល់​ម៉ោង​៤​ភ្លឺ​ ដូច្នេះ​ការ​ដែល​នារី​រូប​នោះ​ចោទ​ប្រកាន់​លោក​ប្រព្រឹត្តិ​អំពើ​នោះ​មិន​អាច​ទៅ​រួច​នោះ​ទេ

យោង​តាម​ប្រសាសន៍​របស់​លោក​មេធាវី Radar ដែល​ជា​មេធាវី​របស់​កញ្ញា Khadidja បាន​ពោលថា​ ការ​ប្ដឹង​ផ្ដល់​របស់​កូន​ក្ដី​លោក​គឺ​មាន​ការ​គាំពារ​ដោយ​សំឡេង​ឆ្នោត​ពី​រដ្ឋអាជ្ញា២​ភាគ​៣ ដូច្នេះ​គ្រប់​គ្នា​ត្រូវ​រង់ចាំ​មើល​សិន​ថា​ រឿង​នេះ​នឹង​ដោះ​ស្រាយ​ដោយ​បែបណា​នៅ​ទី​បញ្ចប់​៕

Telegram-Troryorng
Share.