ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ កើតឡើងសរុបចំនួន២០លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន១៥នាក់ និងអ្នករងរបួសចំនួន២២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៨នាក់ របួសស្រាលចំនួន៤នាក់ ។

គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ២០លើក គឺបានកើតមាននៅរាជធានីភ្នំពេញ ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តត្បូងឃ្មុំ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.