ភ្នំពេញ ៖ បុរស-ស្ត្រី២នាក់ប្តីប្រពន្ធ រត់ទៅប្តឹងសមត្ថកិច្ច បន្ទាប់ពីមានជនសង្ស័យ កាច់សោកម៉ូតូលួចយកទៅបាត់ ខណៈដែលឡើងលើផ្ទះមួយភ្លែត កាលពីវេលាម៉ោង ៦ព្រលប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅផ្ទះជួលក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជៀប ភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មាន ប្រពន្ធ ឈ្មោះ តេង និមល អាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅ បន្ទប់ជួលជាន់ទី២ កន្លែងកើតហេតុ មានស្រុកកំណើតឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-2636 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ប្តីប្រពន្ធទើបវិល មកពី ហូបបង្អែម យកម៉ូតូចតទុកមុខផ្ទះជួល ចាក់សោកត្រឹមត្រូវ ហើយឡើងទៅ បន្ទប់ជួលនៅ ជាន់ទី២ មិនបាន១០នាទីផង ចុះមកវិញស្រាប់តែបាត់ម៉ូតូ ទើបផ្អើលឆោឡោ ដឹងថាមានជន សង្ស័យកាច់សោកលួចយកទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

Share.