(សៀមរាប)៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន ១៨៩ ៤៣៦នាក់ បានដើរកម្សាន្តក្នុងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។


* ភ្ញៀវទេសចរជាតិមានចំនួន ១៨៩ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានពី៧៥-៨០% ប្រមាណជា ១៤០ ០០០-១៥០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖

– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៧០ ០០០នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥ ០០០នាក់
– សហគមន៍ទេសចរណ៍
-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ១៤ ០០០នាក់។

* ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៤៣៦ នាក់៕



ប្រភព៖ ក្រសួងទេសចរណ៍

Share.