ខេត្តកំពង់ធំ៖ ឥទ្ធពលសុរា បុរសម្នាក់ឈានទៅទាញកាំបិតកាប់ប្រពន្ធស្លាប់ ហើយថែមទាំងវះពោះ និងកាប់អ្នកជិតខាងម្នាក់ទៀត ឲ្យស្លាប់ដែរ បន្ទាប់មកឈានទៅកាប់ កូនប្រុសស្រីចំនួន០៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅ នៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីម៉ោងជាង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ុល ឡា អាយុ៣៣ឆ្នាំ និង ប្រពន្ធឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ឋ ស្លាប់ (ដាច់ ក និងវះពោះ)។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ពេជ ហ៊ុន អាយុ ៥៦ ឆ្នាំ ក៏ត្រូវជនសង្ស័យកាប់បណ្តាលឲ្យស្លាប់ ផងដែរ (ចំ កញ្ចឹង ក)។ ចំណែកកូន៣នាក់ (ស្រី២នាក់) ក៏ត្រូវបុរសជាឪពុករូបនេះ កាប់បណ្តាលឲ្យរងរបួសធ្ងន់៕

Share.