បាត់ដំបង៖ ប្រមូលផ្តុំគ្នាផឹកស៊ី ហើយវ៉ៃគ្នាដោយសារភ្លើងប្រច័ណ្ឌ ចុងក្រោយភាគីម្ខាងកាប់ទៅលើភាគីម្ខាងទៀតដាច់ក្បាលស្លាប់ រួចគេចខ្លួន។

លោកវរសេនីយ៍ទោ ទឹម វិច្ឆ័យ អធិការនគរបាលស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៩:៣៧នាទីយប់ ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងមណ្ឌលចត្តាឡីស័ក ក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ បន្តថា មកទល់រសៀលថ្ងៃទី ០២ ខែមករានេះ លោកមិនទាន់ទទួលបានសាវតារបស់ជនរងគ្រោះ និងជនដៃដល់នៅឡើយទេ ដោយរងចាំរបាយការណ៍លំអិតពីក្រុមគ្រូពេទ្យ។ ពាក់ព័ន្ធបញ្ហានេះកម្លាំងជំនាញបាននាំខ្លួនអ្នកនៅក្នុងហេតុការណ៍ចំនួន ៩នាក់មកសាកសួរបំភ្លឺ ចំណែកឯជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានគេចខ្លួនបាត់ សមត្ថកិច្ចកំពុងបន្តស្រាវស្រាវកំណត់មុខសញ្ញា។

សាក្សីនៅទីតាំងកើតហេតុបានបង្ហើបឲ្យដឹងដែរថា នៅមុនពេលកើតហេតុ គេឃើញយុវជនមួយក្រុម បានជួបជុំប្រមូលផ្តុំគ្នាផឹកសុី ហើយក៏បានទាស់សម្តីគ្នា ដែលត្រូវបានគេដឹងថាដោយសារភ្លើងប្រច័ណ្ឌស្ត្រីម្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កដូចគ្នា ទីបំផុតភាគីទាំងពីរបានបបួលគ្នា វ៉ៃគ្នានៅក្នុងអាគាគ្មានមនុស្សស្នាក់នៅ ក៏ឈានដល់ការបបួលវ៉ៃគ្នា រហូតទាញសាវសាមុរ៉ៃកាប់ភាគីម្ខាងទៀតដាច់ក្បាល់ស្លាប់ភ្លាមៗតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.