យ៉ាងហោចមានមនុស្ស០៥នាក់ បានរងរបួសធ្ងន់ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ដែលហេតុការណ៍នេះកើតឡើងនៅ តាមបណ្ដោយផ្លូវជាតិលេខ០៤ ក្បែរនឹងរោចក្រស៊ីម៉ង់ ជីប៉ុង (ឃ្លាំងលើ)  ស្ថិតនៅក្នុងភូមិ ០២ សង្កាត់លេខ ០១ ក្រុងនិងខេត្តព្រះសីហនុ កាលពីរំលងអធ្រាតឈានចូលថ្ងៃទី០២ ខែមករា ២០២២។ 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក Honda Dream សេរីឆ្នាំ ២០១៤ បើកបរដោយបុរស០៣នាក់ ក្នុងទិសដៅពីក្បាលឆាយសំដៅមកក្រុងព្រះសីហនុ ខណៈពេលដែលមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតតែមានសភាពចាស់គ្មានភ្លើងបំភ្លឺផ្លូវ បើកបរដោយបុរសចំនួន០២នាក់ បានជិះបញ្ច្រាសក្នុងគន្លងខាងឆ្វេងក្នុងទិសដៅពីក្រុងព្រះសីហនុសំដៅទៅក្បាលឆាយបានបុកគ្នាមួយទំហឹងដោយសារតែភាគីខាងម៉ូតូ Honda Dream មើលមិនឃើញក៏វាក់អើរួចក៏បុកគ្នាមួយទំហឹងបណ្ដាលឱ្យម៉ូតូទាំងសងខាងរងការខូចខាតយ៉ាងដំណំចំណែកឯមនុស្សរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសងខាង។

ក្រោយពេលកើតហេតុភាគីទាំងសងខាងត្រូវបានរថយន្ដសង្គ្រោះបន្ទាន់យកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯវត្ថុតាងទាំងសង្ខាងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងនឹងលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំភាគីទាំងសងខាងបានជាសះស្បើយចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធី៕

Share.