ភ្នំពេញ៖ មួយភ្លែតគ្រោះថ្នាក់ចរាចរណ៍ពីរករណីកន្លែងតែមួយបង្កឲ្យរងការខូចខាតរថយន្តរថយន្តម៉ូតូព្រមទាំងមនុស្សរងរបួសស្រាល។

ហេតុការការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២២។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IZ-9528ជិះដោយនារីម្នាក់រួមដំណើរក្មេងប្រុសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចកើតហេតុស្របពីមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវលាយសបើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាមកពីក្រោយបំណងបត់ស្ដាំបានបុកម៉ូតូពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំចំណែកនិងមនុស្សរបួសស្រាល ២នាក់។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុយកម៉ូតូនិងរថយន្តដាក់អែបខាងទុកពេលឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ខណ:សមត្ថកិច្ចកំពុងដោះស្រាយចរាចរណ៍ខាងលើ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតនៅត្រង់ចំណុចកន្លែងដដែលរវាងម៉ូតូសណ្ដោងម៉ាស៊ីនភ្លើងបើកកៀរជាមួយនឹងអស់រថយន្តហាយឡែនឌ័រពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AI-7864ពីក្រោយបណ្ដាលឲ្យរងការខូចខាតដំណំផងដែរ។

សមត្ថកិច្ចបានបាញ់ថ្នាំគូសវាសយករថយន្តទាំងអស់ដាក់អែបខាងក្នុងទុកពេលឱ្យធ្វើការសម្របសម្រួលគ្នាមួយជំហ៊ានសិនបើសិនជាដោះស្រាយគ្នាមិនត្រូវសមត្ថកិច្ចនឹងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញដើម្បីចុះមកធ្វើការវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀត៕

Share.