តារាចម្រៀង និងតារាសម្ដែងស្រីវ័យក្មេងមុខមាត់ស្អាតកញ្ញា ឈិន មុន្នីនាថ បច្ចុប្បន្នកំពុងទទួលបានភាពល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ។ តារាស្រីរូបនេះតែងតែមានភាពមមាញឹកជាមួយការងារសិល្បៈច្រើនជាងមុនគួរឱ្យយកត់សម្គាល់។ មិនតែប៉ុណ្ណោះ គ្រប់ខ្សែភាពយន្តដែលមានវត្តមានកញ្ញាបានសម្ដែង គឺកញ្ញាតែងតែដើរតួឯកជានិច្ច។ នេះតែរាប់ទុកថា ជាភាពជោគជ័យមួយក្នុងវិថីសិល្បៈ។

មិនត្រឹមតែមានរូបសម្រស់ស្អាត និងទេពកោសល្យសិល្បៈនោះទេ កូនស្រីរបស់លោក ឈិន កុសល រូបនេះក៏មានមុខជំនួញក្នុងដៃ ខណៈនៅក្មេងវ័យបែបនេះ។ តែយ៉ាងណាមិញនៅពីក្រោយភាពជោគជ័យរបស់កញ្ញា ឈិន មុន្នីនាថ ក៏មានបញ្ហាជច្រើនដែលកញ្ញាបានហែលឆ្លង និងទទួលបានជាបទពិសោធន៍នៅក្នុងជីវិត។ ថ្មីនេះ តារាស្រីរូបនេះ បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបានចែករំលែកនូវ ៨ចំនុច ជាមេរៀនជីវិតកញ្ញាបានឆ្លងកាត់កាលពីឆ្នាំ២០២១ ប្រាប់ដល់អ្នកគាំទ្រឱ្យបានដឹង។

កញ្ញាបានរៀបរាប់ថា ៖ «ឆ្នាំនេះទទួលបានមេរៀនច្រើនសម្រាប់ខ្លួនឯង
1_បង្រៀនឱ្យខ្លួនឯងរឹងមាំពេលជួបបញ្ហា ព្រោះមិនមែនមានតែយើងដែលដែលជួបបញ្ហាទេ
2_រៀនដោះស្រាយនឹងធ្វើចិត្តទទួលស្គាល់ការពិត លែងគេចវេសដូចពីមុន
3_រៀនធ្វើអ្វីម្នាក់ឯង ដោយខ្លួនឯង ព្រោះដឹងថាគ្មានអ្នកណា ក្បែរយើងគ្រប់ពេល និងកំដរយើងបានគ្រប់ពេលទេ គេក៏មានរវល់រឿងគេដែរ ព្រោះថ្ងៃមុខយើងនឹងខ្លួនយើងដែលប្រឈមមុខរាល់រឿងរ៉ាវដែលជួបប្រទះ……!
4_លែងទួញសោកប្រាប់អ្នកដទៃពីបញ្ហាដែលខ្លួនបានជួប ព្រោះមិនមែនមានយើងដែលជួបបញ្ហា គេក៏មានបញ្ហារបស់គេ និយាយច្រើនអត់ប្រយោជន៍នាំតែគេសើចយំ ហើយក៏មិនមែនមនុស្សគ្រប់រូបអបអរនៅពេលពេលដែលយើងជោគជ័យដែរ…!
5_លែងទុកចិត្តអ្នកណា ជាងខ្លួនឯង ព្រោះពេលខ្លះសម្បីតែខ្លួនឯងក៏ផ្លាស់ប្ដូរចិត្តភ្លាម ចុះទម្រាំអ្នកដទៃ?
6_លែងចង់រាប់អានមនុស្សច្រើនថ្មី មនុស្សសម័យនេះបើយើងគ្មានប្រយោជន៍សម្បីតែមុខគេមិនចង់មើលផង តែពេលគេស្និតស្នាលកុំទាន់អាលអរ មើលសិនថាគេចង់គិតអ្វី
7_រៀនគិតអវិជ្ជមានមុនធ្វើអ្វីមួយ ព្រោះគ្មានអ្វីដែលយើងធ្វើវាមិនសមចិត្តនិងតាមបំណងទាំងអស់ទេ បើជួបបញ្ហាយ៉ាងហោចណាស់ក៏យើងបានត្រៀមចិត្តមុន
8_ស្រឡាញ់ខ្លួនឯង និងអោយតម្លៃខ្លួនឯងខ្លាំងបំផុត យើងស្អាត យើងល្អ យើងអោយតម្លៃខ្លួនឯង គេនិងឱ្យតម្លៃយើងតាមក្រោយ

កញ្ញាបានបន្ដថា «បើជួបអ្នកណាមិនឱ្យតម្លៃដកចេញដូចស្មៅទៅកុំទៅសោកស្ដាយជាមនុស្សបែបនឹង រៀនរស់នៅជាខ្លួនឯងធ្វើអ្វីដោយខ្លួនឯង កុំចាំដល់មានគ្នាបានធ្វើ យើងនឹងទទួលបានបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯង និងលែងខ្លាចពាក្យថា បាត់បង់
នេះជាបទពិសោធន៍សម្រាប់ឆ្នាំនេះនឹងពាក្យដែលខ្ញុំរំលឹកប្រាប់ខ្លួនឯងរាល់ថ្ងៃ ចុះអ្នកទទួលបានបទពិសោធន៍អ្វីខ្លះហើយសម្រាប់ឆ្នាំនេះ
Thanks 2021 for new experience I’m ready for 2022»។

ក្រៅពីបង្ហោះសារប្រាប់ពីមេរៀនជីវិតទៅកាន់ហ្វេនអ្នកគាំទ្រហើយនោះ បើក្រឡេកមកមើកនៅជីវិតក្រៅឆាក ឈិន មុន្នីនាថ ទោះបីជាមានវ័យមិនដល់ ២០ ឆ្នាំមែន ប៉ុន្តែនាងបានជួបនូវការតស៊ូក្នុងជីវិតយ៉ាងច្រើនក្នុងនាមជាកូនស្រីច្បង និង ជាអ្នកទំនុកបម្រុងគ្រួសារផងដែរ ។

Telegram-Troryorng
Share.