នាយករដ្ឋមន្ត្រីបានចេញបញ្ជាឲ្យអភិបាលរាជធានី ខេត្តបញ្ឈប់រាល់គម្រោងដែលបានចុះកិច្ច ព្រមព្រៀងជាមួយក្រុមហ៊ុនសំណង់លី ឈួងដែលធ្លាប់មាននាពេលកន្លងមក។ចំពោះគម្រោង ដែលបានសាងសង់រួចហើយ សម្តេចបានបញ្ជាក់ថា អភិបាលរាជធានី ខេត្តនោះត្រូវចេញសង ដោយខ្លួនឯងដោយប្រើប្រាស់ថវិការបស់ខេត្ត រាជរដ្ឋាភិបាលនឹងមិនចេញថ្លៃដើម្បីដោះ បំណុលដែលរាជធានី ខេត្តជំពាក់ក្រុមហ៊ុននោះឡើយ។

ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជានេះបានធ្វើឡើងនាឱកាសសម្តេច  ចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

សម្រាប់សម្តេចប្រមុខរាជរដ្ឋាភិបាល ចំណាត់ការនេះគឺដើម្បីឈានទៅដោះបន្ទុកបំណុល សាធារណៈរបស់រដ្ឋដើម្បីឈានទៅគ្រប់គ្រងថវិកាជាតិប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះដែរសម្តេចក៏បានព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃផងដែរ៕

Share.