យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹថា យ៉ាងហោចណាស់មានមនុស្ស១៩នាក់ ក្នុងនោះក៏មានក្មេងៗ បានស្លាប់ ដោយសារអណ្ដាតភ្លើងឆាបឆេះអគារស្នាក់នៅ នៅជាន់ទី១៩  បណ្ដាលឱ្យផ្អើលអស់មហាជន និងប៉ូលីសជំនាញកណ្ដាលទីក្រុង ញូវយ៉ក។

បន្ទាប់កើតហេតុការណ៍អគ្គិភ័យដ៏ស្ធោស្ធៅនោះ មានមនុស្សប្រមាណ៣២នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈមនុស្សមួយចំនួនទៀតស្ថិតក្នុងស្ថានភាពអាការៈធ្ងន់ធ្ងរ នេះបើតាមការអះអាងរបស់លោក Eric Adams ជាអភិបាលទីក្រុងញូវយ៉ក។ យ៉ាងណាមិញ លោក Daniel Nigro ជាស្នងការនាយកដ្ឋានពន្លត់អគ្គិភ័យបានអះអាងថា ក្រុមពន្លត់អគ្គិភ័យបានរកឃើញជនរងគ្រោះនៅគ្រប់ជាន់នៃប្លុកដែលមាន១៩ជាន់មួយនេះ។ លោកបានប្រាប់ឲ្យដឹងថា ជាង៣០ឆ្នាំមកនេះ អគ្គីភ័យលើកនេះមានចំនួនអ្នកស្លាប់ អាក្រក់បំផុតនៅក្នុងទីក្រុងញូវយ៉កដែលមិនធ្លាប់ជួបប្រទះទាល់តែសោះ។ វាកើតឡើងបន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះផ្ទះល្វែងនៅទីក្រុង Philadelphia បានសម្លាប់មនុស្ស១២ នាក់ ក្នុងនោះមានកុមារ ៨ នាក់ ត្រូ​វរាយការណ៍ថាស្លាប់។

រហូតមកទល់ពេលនេះ លោក Daniel Nigro អះអាងថា គេបានរកឃើញមនុស្សចំនួន ៦៣នាក់ បាន រងរបួស ក្នុងនោះមាន ៣២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ។ ក្រុមពន្លត់អគ្គិភ័យប្រមាណ២០០នាក់ ត្រូវបានបញ្ជូនមកជួយពន្លត់ភ្លើង ហើយមូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យគឺមកពីការទុស្សេចរន្តអគ្គិសនី។ លោកបន្ដថា អគ្គីភ័យបានបង្កការខូចខាតកន្លែងស្នាក់នៅក្នុងអាផាតមេន ចំនួន២ជាន់ ប៉ុន្តែផ្សែងបានរាលដាលគ្រប់ទីកន្លែង។

យ៉ាងក្ដី ជនរងគ្រោះដោយអគ្គិភ័យមួយនេះ បានរំពឹងថា រដ្ឋនឹងធ្វើការដោះស្រាយជូនចំពោះការស្វែងរកលំនៅថ្មី និងថវិកាមួយចំនួនសម្រាប់បូជាសពផងដែរ៕

ប្រភព៖ BBC

Telegram-Troryorng
Share.