សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០២១នេះ បានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលនៃមេរោគបំប្លែងថ្មី អូមីក្រុង ខណៈដែលកម្ពុជាបានបន្តរកឃើញករណីឆ្លងក្នុងសហគមន៍នៃមេរោគបំប្លែងថ្មី នេះចំនួន១០ករណីបន្ថែមទៀត។

គិតចាប់ពីថ្ងៃទី៨ខែមករាមក កម្ពុជាបានរកឃើញមេរោគអូមីក្រុងឆ្លងក្នុងសហគមន៍ចំនួន ១០ ករណីហើយ។ នេះបើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសារជាសំឡេងនោះដែរ ប្រមុខរាជរដ្ឋាភិបាលបានរំលឹកឲ្យអភិបាលរាជធានីខេត្តនៅ ទូទាំងប្រទេសបង្កើនការយកចិត្តទុកដាក់ជាពិសេសជំរុញឲ្យពលរដ្ឋមកទទួលវ៉ាក់សាំឲ្យបាន គ្រប់ៗគ្នា ក្នុងនោះមានទាំងដូសជំរុញឬដូសទី៣៕

Share.