បុរសម្នាក់ដែលគេសង្ស័យស្រវឹងបើករថយន្តម៉ាក តូយ៉ូតា តាកូម៉ា មួយគ្រឿងមានគ្នាបីនាក់ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BH-6408 ដឹកម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FL-3436 ក្នុងទិសដៅពីត្បូងទៅជើង។

លុះមកកន្លែងកើតហេតុបានរេចង្កូតមកខាងឆ្វេងបុករថយន្តដឹកខ្សាច់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស មិនមានស្លាកលេខដែលបើកបរបញ្ច្រាសទិសគ្នា។ រថយន្តតាកូម៉ាបន្តបោក ខ្ទប់ជាមួយបង្គោលភ្លើងបណ្តាលម៉ូតូដែលដឹកខាងក្រោយហោះផ្លោងចំងាយប្រហែល១៥ ម៉ែត្រពីរថយន្ត។ចំណែកឯរថយន្តតាកូម៉ារងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុងនិងរថយន្តដឹកខ្សាច់រងការខូចខាតផ្នែកខាងមុខ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២នឹង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងទាក់ទងទៅសមត្ថកិច្ច ជំនាញផ្នែកចរាចរណ៍ខណ្ឌមកធ្វើការសម្របសម្រួលទើបភាគីខាងរថយន្តតាកូម៉ាព្រមយក  រថយន្តទៅជួសជុសខ្លួនឯងដើម្បីបញ្ចប់រឿង៕

អត្ថបទ៖សុខលី

Share.