«​ស្ទាវ​ខេត្ត​» គឺ​ជា​បទ​ចម្រៀង​ថ្មី​ដែល​ទើប​តែ​បង្ហោះ​ចេញ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​នា​ពេល​ថ្មីៗ​នេះ​​របស់​កំពូល​តារា​ចម្រៀង​យុវវ័យ​​៣​ដួង​ មាន​ Tena, Van Chesda និង Glomyy Vincent ហើយ​ទទួល​បាន​នូវ​ការ​គាំទ្រ​និង​សាទរ​យ៉ាង​ខ្លាំង​។ ​​បទ​ចម្រៀងថ្មីនេះ​ត្រូវ​បានសហ​ដឹក​នាំ​ (CO-Director) លោក David Tito បង្ហើប​ឱ្យ​ដឹង​ថា​ចំណាយ​ពេលវេលា​ថត​យូរ​ដើម្បី​សម្រិតសម្រាំង​យក​រូប​ភាព​ស្អាត​ៗ​។

រូបភាព​ផ្ដល់ឱ្យ

អតីត​ផលិតករ​ផលិតកម្ម​វិធី​របស់​ស្ថានីយ​ទូរទស្សន៍​ និង​ជា​ Director ផង​នោះ​ លោក​ David Tito បាន​បង្ហើប​ឱ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ពេល​បាន​ដឹកនាំ​សម្ដែង​រួម​គ្នា​ជាមួយ​នឹង​​ថេណា​យ៉ាង​ដូច្នេះ​ថា​៖ ​«នេះ​គឺជា​បទ​ពិសោធ​មួយ​ដែល​លោក​បាន​រួម​ការងារ​ជាមួយ​នឹង​ថេណាគឺជា​​ Artist មាន​សមត្ថភាព​មួយ​រូបអាច​សរសេរ​ចម្រៀងខ្លួន​ឯង​ ថែម​ទាំង​ជា​មនុស្ស​បើក​ទូលាយ (Open) ​ អាច​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នាបាន​ ដោយ​ការងារ​ដែល​លោក​ធ្វើ​ការ​សហការ​ជាមួយ​គ្នា​ទៅ​លើ​ការងារ​ Visual»។

រូបភាព​ផ្ដល់ឱ្យ

បទ​ចម្រៀង​ថ្មី​របស់​ថេណា (ស្ទាវខេត្ត) នេះ​បាន​ចំណាយ​អស់​ Budget ច្រើន ដោយ​សារ​តែ​ Set Design ធំ​ ប៉ុន្តែ​លោក​សុំ​មិន​បញ្ជាក់​ពី​តម្លៃ​ពិត​ប្រាកដ​នោះ​ទេ​។

រូបភាព​ផ្ដល់ឱ្យ

David បាន​និយាយ​ឱ្យ​ដឹង​ដែរ​ថា​បទ​ចម្រៀង​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បទ​ចម្រៀង​មុន​ៗ​របស់​ថេណា ព្រោះ​ភាគ​ច្រើន​តារា​ចម្រៀង​ Orignal រូប​នេះ​ច្រើន​បកស្រាយ​បទ​ចម្រៀង​ស្នេហា​ខក​ចិត្ត​ ប៉ុន្តែ​សម្រាប់​បទ​ដែល​ច្រៀង​រួម​នឹង​ Van Chesda និង Glomyy គឺ​ផ្ដល់​នូវ​រសជាតិ​ថ្មី​មួយ​សម្រាប់​អ្នក​គាំទ្រ។

រូបភាព​ផ្ដល់ឱ្យ

ថ្វី​ត្បិត​តែ​បទ​ចម្រៀង​នេះ​ត្រូវ​បាន​សាមី​ខ្លួន​បញ្ជាក់​អះអាង​ថា​មាន​ការ​សម្រិតសម្រាំង​យ៉ាង​ល្អិតល្អន់​យ៉ាង​ណាក្ដី​ តែ​លោក​យល់​ថា​បទ​ចម្រៀង​នេះ​មិន​អត់​អ្នក​ដែល​មិន​ចូលចិត្ត​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​លោក​យល់​ថា​បទ​ចម្រៀង​នេះ​គឺ​បាន​ផ្ដល់​នូវ​អារម្មណ៍​និង​រសជាតិ​មួយ​ថ្មី​សម្រាប់​អ្នក​គាំទ្រ​។

រូបភាព​ផ្ដល់ឱ្យ

នៅ​លើ​ Youtube Tena Khimpun បទ​ចម្រៀង​ «ស្ទាវខេត្ត​» បាន​បង្ហោះ​ឱ្យ​អ្នក​គាំទ្រ​ឬ​ហ្វេន​ៗ​ទស្សនា​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ មាន​ចំនួន​ចុច​ចូលទស្សនា​ «៣១៦,០៨២» ខណៈ​​នៅ​លើ​ facebook ឯ​ណោះ​វិញ​ក៏​បង្ហោះ​​ក្នុង​ថ្ងៃ​ដូច​គ្នា​ មាន​ចំនួន​ Like (៦២k) Share (១៥k) និង​ View (៣១៨k)៕

ទស្សនាវីដេអូចម្រៀង​ «ស្ទាវ​ខេត្ត​» ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.