ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសនាំចូលខ្សែប្រយុទ្ធ តាំង សុភ័ក្ត និងអ្នកចាំទី ថា ច័ន្ទឬទ្ធី នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ក៏ដូចជាពានរង្វាន់ Prince Beer Press Season Cup ខាងមុន។

ខ្សែប្រយុទ្ធ តាំង សុភ័ក្ត អតីតកីឡាកររបស់ក្លិបបាល់ទាត់ណាហ្កាវើលដ៍ នឹងពាក់អាវលេខ១០ ជំនួសកីឡាករ ប្រាក់ ចាន់រតនា ដែលប្រកាសចូលនិវត្តន៍ ក្រោយចប់រដូវកាល២០២១ ខណ:អ្នកចាំទី ថា ច័ន្ទឬទ្ធី ចូលរួមជាមួយ គិរីវង់សុខសែនជ័យ ក្នុងនាមជាកីឡាករ (ខ្ចីជើង) បន្ទាប់ពីអ្នកចាំទី គង់ ចាន់វុទ្ធី វិលត្រលប់ទៅកាន់ភ្នំពេញក្រោន៕

Telegram-Troryorng
Share.