អ្នក​ចាត់​ការ​ទូទៅ​របស់​តារា​សម្ដែង​ Barbie Xu បាន​ចេញ​មក​ប្រកាស​ឱ្យ​អ្នក​គាំទ្រ​របស់​តារា​ស្រី​រូប​នេះ​បាន​ដឹង​ថា​អ្នក​នាង​​ត្រូវ​ការ​ពេលវេលា​ខ្លះ​ដើម្បី​ព្យាបាល​របួស​ដួងចិត្ត​ ដូច្នេះ​អ្នក​នាង​ត្រូវ​​ដក​ឃ្លា​ចេញ​ពី​សិល្បៈ​មួយ​រយៈ​សិន​​។

យោង​តាម​ប្រភព​ពី​អ្នក​ជិតស្និទ្ធ​របស់​សាន់ឆាយ​បាន​​ឱ្យ​ដឹង​ថា​អ្នក​ម្ដាយ​វ័យ​៤៦​ឆ្នាំ​រូប​នេះ​កំពុង​ត្រៀម​ខ្លួនត្រលប់​មក​ប្រឡូក​លើ​ការ​សម្ដែង​និង​ច្រៀង​យ៉ាង​ពេញ​ទំហឹង​វិញ​។

សាន់ឆាយនិង​អតីតស្វាមីកាលនៅផ្អែមល្ហែម

ប៉ុន្តែ​អ្នក​ចាត់​ការ​ទូទៅ​របស់​តារា​សម្ដែង​រូប​នេះ​បាន​ចេញ​មក​បង្ហើប​ឱ្យ​ដឹង​ថា​ក្រោយ​លែងលះ​គ្នា​រួច​ Barbie បាន​​លាក់​ខ្លួន​ និង​ដក​ឃ្លា​ពី​សិល្បៈ​មិន​ចូលរួម​ក្នុង​ Event ណាមួយ​ឡើយ​។ តំណាង​ឱ្យ​តារា​សម្ដែង​រូប​នេះ​បញ្ជាក់​ថា​រូបភាព​ដែល​លេច​ចេញ​​នៅ​លើ​អ៊ីនធឺណិត​សុទ្ធ​តែ​ជា​រូបភាព​ចាស់ៗ​នោះ​ទេ​។ តាម​ការ​ឱ្យ​ដឹង​បន្ថែម​​ពី​តំណាង​របស់​តារា​ស្រី​រូប​នេះ​បាន​រៀប​រាប់​ទៀត​ថា​ សាន់​ឆាយ​ពេល​នេះ​ មិនមាន​អារម្មណ៍​ចង់​ធ្វើ​ការងារ​នោះ​ទេ​ នាង​ត្រូវ​ការ​ពេលវេលា​ខ្លះ​ព្យាបាល​បេះដូង​ខ្លួន​និង​កូន​​ ក៏​ដូច​ជា​រក្សា​លំនឹង​សម្រាប់​ជីវិត។

ចំណែក​ឯ​ប្អូនស្រី​​បង្កើត​របស់​អ្នក​មេម៉ាយ​ថ្មីៗ​នេះបាន​ចេញ​មក​ទម្លាយ​ឱ្យ​ដឹង​ដែរ​ថា​តារា​សម្ដែង​ស្រី​រូប​នេះ​មិន​ចង់​ចេញ​មក​កាន់​ទីសាធារណៈ​នោះ​ទេ​ ប៉ុន្តែ​អ្នក​នាង​ចង់​នៅ​ជាមួយ​នឹង​កូន​ទាំង​ពីរ​ឱ្យ​បាន​ច្រើន​។

មូលហេតុ​ដែល​តួឯក​ស្រី​រឿង​ F4 «ស្នេហា​៤​ដួង​» បាន​សម្រេច​ចិត្ត​លែងលះ​ស្វាមី​ជា​អ្នក​ជំនួញ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ ក្រោយ​មាន​ជម្លោះ​​ជា​យូរ​មក​ហើយ​។ ថ្មីៗនេះ​សាន់ឆាយ​បាន​និយាយ​ថា​អតីត​ស្វាមី​របស់​អ្នក​នាង​​លោក​ Wang Xiaofei នៅ​ក្មេង​ចំណែក​អាជីព​ការងារ​ក៏​មាន​ការ​រីក​ចម្រើន​ដូច្នេះ​អ្នក​នាង​សង្ឃឹមថា​លោក​នឹង​ជួប​មនុស្ស​ស្រី​ដែល​ល្អ​ជាង​អ្នក​នាង​។

សាន់ឆាយ​និង​ស្វាមី​បាន​រៀបការ​កាល​ពី​ថ្ងៃ​ទី​២០១១ក្រោយ​ស្គាល់​និង​ស្រលាញ់​គ្នា​ត្រឹម​រយៈ​ពេល​៤៩​ថ្ងៃ​និង​ជួប​គ្នា​ត្រឹម​តែ​៥​ដង​ប៉ុណ្ណោះ​។ បន្ទាប់​ពី​រៀប​ការ​រួច​សាន់ឆាយ​បាន​បែរខ្នង​ឱ្យ​រង្វង់​សិល្បៈ​ ដោយ​ចូលរួម​តែ​ក្នុង​កម្មវិធី​សិល្បៈ​មួយ​ចំនួន​ ក៏​ដូច​ជា​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្លះ​ៗ​ប៉ុណ្ណោះ​៕

Telegram-Troryorng
Share.