ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសនាំចូលខ្សែប្រយុទ្ធសញ្ជាតិជប៉ុន កីឡាករ Takumu Nishihara នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាល២០២២

Takumu Nishihara គឺជាអតីតកីឡាកររបសក្លិបកងយោធពលខេមរភូមិន្ទ រដូវកាល២០២១ ប៉ុន្តែដោយរូបគេមានបញ្ហាដាច់សសៃរពួរជង្គង់ធ្វើឲ្យក្លិបផ្តាច់កិច្ចសន្យាមុនកំណត់ ដើម្បីឲ្យគាត់វិលត្រលប់ទៅស្រុកកំណើតព្យាបាលរបួស។

មុនមកកាន់កម្ពុជាខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា៖​
– 2015 លេងឲ្យក្លិប Tiamo Hirakata លីគទី៤ជប៉ុន
– 2016 លេងឲ្យក្លិប Ayeyawady United លីគកំពូលមីយ៉ាន់ម៉ា
– 2017 លេងឲ្យក្លិប Nay Pyi Taw លីគកំពូលមីយ៉ាន់ម៉ា
– 2018 លេងឲ្យក្លិប Lao Toyota លីគកំពូលឡាវ
– 2019 លេងឲ្យក្លិប Khon Kaen លីគកំពូលថៃ
– 2020 លេងឲ្យក្លិប Lamphun Warrior លីគទី២ថៃ
– 2020 លេងឲ្យក្លិប Young Elephants លីគកំពូលឡាវ៕

រដូវកាល២០២១
Telegram-Troryorng
Share.