ក្លិបបាល់ទាត់វិសាខា ប្រកាសនាំចូលខ្សែប្រយុទ្ធកម្ពស់ខ្ពស់ជាងគេនៅក្នុងលីគកំពូលកម្ពុជា​ ពោលគឺរហូតដល់ ២.០១ម៉ែត្រ កីឡាករ Athiu Kenjok Wal ជនជាតិអូស្ត្រាលី នាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះក៏ធ្លាប់លេងឲ្យក្លិប Sri Pahang FC អតីតក្លិបចាស់របស់ ចាន់ វឌ្ឍនាកា លីគកំពូលរបស់ប្រទេសម៉ាឡេសុី កាលពីរដូវកាល ២០២១ មុនផ្លាស់មកកាន់កម្ពុជា ចូលរួមជាមួយក្លិបវិសាខា។

លើសពីនេះ​ Athiu Kenjok Wal ក៏ធ្លាប់លេងជាមួយ Keisuke Honda នៅក្លិប Melbourne Victory FC លីគកំពូលរបស់ប្រទេសអូស្ត្រាលី ចន្លោះឆ្នាំ ២០១៤/១៨ និងក្លិបពាក់កណ្តាលអាជីពអូស្ត្រាលី Springvale White Eagles FC, Box Hill United SC ចន្លោះឆ្នាំ ២០១២/១៤៕

Telegram-Troryorng
Share.