ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសនាំចូលខ្សែប្រយុទ្ធស្លាប ម៉ៅ ពិសិដ្ឋ ក្នុងលក្ខខ័ណ្ឌខ្ចីជើងចំនួន ១ រដូវកាលពីក្លិបភ្នំពេញក្រោន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ត្រៀមសម្រាប់រដូវកាលថ្មីខាងមុខ។

កីឡាករវ័យ២១ឆ្នាំរូបនេះ មិនសូវមានឱកាសបង្ហាញខ្លួនលើទីលានឡើយក្រោមការដឹកនាំ Oleg Starynskyi កាលពីរដូវកាលមុន ហើយនេះជាមូលហេតុក្លិបអនុញ្ញាតឲ្យ អង្គរថាយហ្គឺរ ខ្ចីជើងចំនួន ១ រដូវកាល។

ក្រៅពីនេះក្លិបភ្នំពេញក្រោន ក៏បានប្រកាសបន្តកិច្ចសន្យាជូនខ្សែការពារកណ្តាល យ៉ើ សាហ្វី ៤ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ឆ្នាំ២០២៥៕

Telegram-Troryorng
Share.