តាម​ប្រភព​ព័ត៌​មាន​ពី​គេហទំព័រ Marca របស់ប្រទេសអេស្ប៉ាញបានចេញ​ផ្សាយ​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​​ថា​ ក្លិប​យក្ស​ពីរ​ក្នុង​ក្រប​ខណ្ឌ​ Laliga​ គឺ​ក្លិប​អធិរាជស Real Madrid និង​អ្នកមានបុណ្យ FC Barcelona កំពុង​ដណ្តើម​គ្នា​ប្រមាញ់​យក​កីឡា​ករ​ខ្សែ​ប្រយុទ្ធ Endrick​ សញ្ជាតិប្រេសុីល វ័យទើបតែ១៥ឆ្នាំប៉ុណ្ណោះ ពី​ក្លិប​បាល់​ទាត់ ​​Palmeiras។

បន្ទាប់ពីទទួលដំណឹងដូចខាងលើ ពេលនេះក្លិប Palmeiras បានកំណត់តម្លៃខ្លួនកីឡាករដ៏មានទេព្យកោសល្យរូបនេះចន្លោះ ៣០-៤០លានអឺរ៉ូ សម្រាប់ក្លិបណាដែលចង់បានរូបគេ។ ជាពិសេសថ្មីៗនេះភ្នាក់ងារសម្ងាត់របស់ Vinicius JR ក៏បានផ្ញើអាវ Real Madrid ១ឈុតជូន Endrick ហើយគេបានពាក់ថតបង្ហោះក្នុងគណនី TikTok ផ្ទាល់ខ្លួនរបស់គេផងដែរ៕

វីដេអូកីឡាករប្រេសុីល Endrick វ័យ១៥ឆ្នាំ
Telegram-Troryorng

Share.