ខេត្តព្រះសីហនុ៖ កាដ្ឋានសំណង់ ដ៏ធំមួយកន្លែង ដែលបានធ្វើការសាងសង់បុកគ្រិះលើដី ឆ្នេរសមុទ្រ តំបន់ រំដូលជើងភ្នំ ស្ថិតក្នុងភូមិលេខ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ត្រូវបានក្រុមការងារចម្រុះ របស់រដ្ឋបាលក្រុងព្រះ សីហនុ ចុះបិទបញ្ឈប់សកម្មភាពសាងសង់ និងតម្រូវឱ្យធ្វើការរុះរើចេញវិញឱ្យអស់ ក្នុងរយៈ ពេល១៥ ថ្ងៃដោយ សារកាដ្ឋានសំណង់មួយនេះ មិនមានច្បាប់អនុញ្ញានឹងសាងសង់រំលោភលើដី ឆ្នេរសមុទ្រ ។

យោងតាមរបាយការណ៏របស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២២​បានបញ្ជាក់ ថា ម្ចាស់សំណង់ខាងលើ មានឈ្មោះ ហ៊ន សាវ៉ន ការដ្ឋានសំណង់នេះ មិនអនុញ្ញាត ឲ្យធ្វើការសាង សង់នោះទេ ដោយសារមិនមានច្បាប់អនុញ្ញាត ហើយទីតាំងនេះបើសុំច្បាប់អនុញ្ញាត ក៏មិនអាចឱ្យបាននោះដែរ ។នេះបើយោងតាមចរាចរណ៏ នាំរបស់ រាជរដ្ឋាភិបាល លេខ ០១ ស្តីពីការគ្រប់គ្រង់តំបន់ឆ្នេរ ពីព្រោះវាជាដី ឆ្នេរសមុទ្រសាធារ ណៈរបស់រដ្ឋ។

ពេលនេះ ក្រុមការងារសម្រេចឱ្យម្ចាស់សំណង់ធ្វើការរុះរើរាល់សំណង់ ដែលបានសាងសង់ទាំង ប៉ុន្មានចេញឱ្យអស់ក្នុងរយៈពេល១៥ថ្ងៃជាកំណត់ ក្នុងករណីម្ចាស់សំណង់ មិនអនុវត្តតាម រដ្ឋបាលក្រុង និងចាត់ការតាមច្បាប់ហើយ។

​តំបន់ឆ្នេរសមុទ្រ រំដូលជើងភ្នំ ខាងលើនេះ ក៏មានសំណង់ជាច្រើនត្រូវបាន គេឃុបឃិតគ្នាធ្វើការសាងសង់មិនមានច្បាប់ទំលាប់អ្វីនោះទេ ហើយសំរាប់មន្រ្តីពាក់ព័ន្ធដែលចុះអនុវត្តន៏កន្លងមក បានត្រឹមតែ ឲ្យម្ចាស់សំណង់ធ្វើ កិច្ចស ន្យាបញ្ឈប់ការសាងសង់ នឹងតម្រូវឲ្យម្ចាស់សំណង់សុំ ច្បាប់អនុញ្ញាត បានគ្រាប់គ្រាន់តាមផ្លូវច្បាប់ហើយចាំធ្វើការ សាងសង់បន្តប៉ុណ្ណោះ ប៉ុន្តែររាស់កិច្ចសន្យាទាំងនោះ ដូចជាមិនមានប្រសិទ្ធិភាពអ្វីបន្តិចសោះ គឺហាក់ធ្វើឲ្យរូចពីដៃ រីឯម្ចាស់សំណង់នៅតែបន្តធ្វើការសាងសង់យ៉ាងរលូន ដោយមិនខ្វល់មានច្បាប់ឬអស់នោះឡើយ៕

Telegram-Troryorng
Share.