តាមការបង្ហោះនៅលើហ្វេសប៊ុករបស់បងប្អូនតារាចម្រៀងស្រី សុខ សីឡាលីន បានឱ្យដឹងថា លោកឪពុកជាទីគោរពស្រឡាញ់ បានទទួលមរណភាពកាលថ្ងៃ សុក្រ ទី២៩ ខែមករា ឆ្នាំ២០២២នេះ ដោយសាររោគជំងឺទឹកនោមផ្អែម។

ដំបូងឡើយបងប្រុសរបស់កញ្ញា សុខ សីឡាលីន បានបង្ហោះសារថា «ប៉ាខ្ញុំលោកទៅចោលពួកកូនៗហើយប៉ា សូមប៉ាអញ្ជើញទៅដល់បានសុគតិភពណាប៉ា កូនស្រលាញ់ប៉ាអស់មួយជីវិត»។ បើតាមសំណេរមួយនៅលើហ្វេសប៊ុករបស់បងប្រុសកញ្ញា សុខ សីឡាលីន ដដែរបានឱ្យដឹងថា លោកឪពុករបស់កញ្ញា សុខ សីឡាលីន មានឈ្មោះ ង៉ែត សុផាត លោកមានជំងឺប្រចាំកាយទឹកនោមផ្អែម និងបានសម្រាកព្យាបាលអស់ជាច្រើនខែមកហើយ។ យ៉ាងណាមិញ បើតាមការបង្ហោះនាពេលមុននេះបន្តិច កញ្ញា សុខ សីឡាលីន បានរៀបរាប់ថា «កូនទទួលយក មិនបានទេ លោកឪពុកអើយ🙏លោកឱពុកដ៏ល្អរបស់កូនអើយ😭😭😭 កូនខំប្រឹងគ្រប់យ៉ាង ដើម្បីគ្រួសារ ដើម្បីលោកឱពុកបានជាហូបឆ្ងាញ់រស់ស្រួលលោកពុកតស៊ូ លំបាក ដើម្បីកូនរហូតតាំងពីកូននៅតូច រហូតមានជំងឺប្រចាំកាយ(ទឹកនោមផ្អែម) លោកពុកហត់ច្រើនណាស់»។

ក្នុងនោះគេក៏ឃើញមានសិល្បករ និង អ្នកគាំទ្រ រួមទាំងក្រុមការងារក្នុងផលិតកម្ម បានបង្ហោះសារ ភ្ជាប់ជាមួយរូបភាពខ្លះ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំមួយនេះ និងបានបួងសួងឱ្យវិញ្ញាណក្ខន្ធឪពុករបស់ កញ្ញា សុខ សីឡាលីន បានទៅកាន់សុគិភពផងដែរ៕

Share.